Tuesday, July 8, 2025
Latest:

Day: June 25, 2018

សន្តិសុខ​សង្គម

យកកាំភ្លើងខ្លីបាញ់ខ្លួនឯងបញ្ចប់ជីវិតតែមិនបានសម្រេច

ភ្នំពេញ៖ ស្ត្រីម្នាក់បានយកកាំភ្លើងខ្លីបាញ់ខ្លួនឯងដោយមិន ដឹងមូលហេតុប៉ងបញ្ចប់ជីវិតតែមិនបានសម្រេចបណ្ដាលឲ្យរបួសធ្ងន់ ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ នៅក្នុងផ្ទះមួយកន្លែងតាមបណ្ដោយផ្លូវ២៣៦កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះបានយកខ្លីបាញ់ខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិតតែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ភ្លាមៗត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រសមត្ថកច្ចបានបន្តថា ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយទេ ។ បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ ៕

Read More
សន្តិសុខ​សង្គម

ប្រុសស្រី២នាក់មកលោតទឹកស្ពានជ្រោយចង្វារថ្ងៃតែមួយដូចណាត់គ្នាសំណាងស្ត្រីម្នាក់មិនស្លាប់

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើល២ករណីផ្សេងគ្នានៅ លើស្ពានជ្រោយចង្វារនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយសារមានបុរសស្ត្រី ២នាក់មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្ងៃតែមួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរង គ្រោះជិះកង់១គ្រឿងពីលិចទៅកើត ខណៈមកដល់លើស្ពានជ្រោយចង្វាពាក់កណ្ដាលស្ពានស្រាប់តែផ្ដួលកង់ចោលរួចលោតទម្លាក់ខ្លួនទៅក្នុងទឹកទន្លេបាត់ស្រមោលបន្សល់ទុកកង់១នៅលើស្ពាន។

Read More
សន្តិសុខ​សង្គម

រថយន្តក្រឡុកសុីម៉ងត៍បុកម៉ូតូ២គ្រឿងស្លាប់បុរសម្នាក់របួស ធ្ងន់២នាក់

ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ងត៍បុករះម៉ូតូពីក្រោយ២គ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ និង ប្ដីប្រពន្ធ២នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខធានាគារវឌ្ឍនៈ នៅចំណុចភូមិទឹកថ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ

Read More