Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

យកកាំភ្លើងខ្លីបាញ់ខ្លួនឯងបញ្ចប់ជីវិតតែមិនបានសម្រេច

ភ្នំពេញ៖ ស្ត្រីម្នាក់បានយកកាំភ្លើងខ្លីបាញ់ខ្លួនឯងដោយមិន ដឹងមូលហេតុប៉ងបញ្ចប់ជីវិតតែមិនបានសម្រេចបណ្ដាលឲ្យរបួសធ្ងន់
ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ នៅក្នុងផ្ទះមួយកន្លែងតាមបណ្ដោយផ្លូវ២៣៦កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះបានយកខ្លីបាញ់ខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិតតែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ភ្លាមៗត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រសមត្ថកច្ចបានបន្តថា ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយទេ ។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ ៕

ចែករំលែកអត្ថបទ