ភ្លៀង២ថ្ងៃរន្ទះបាញ់សត្វគោងាប់២០ក្បាលនៅខេត្តព្រះវិហារ
ព្រះវិហារ៖ គោ១៩បានងាប់ដោយសារគ្រោះធម្មជាតិរន្ទះ បាញ់នៅព្រះវិហារ ហេតុការគ្រោះធម្មជាតិនេះបានឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨បន្ទាប់ពីមាន ភ្លៀងធ្លាក់លាយលំនិងខ្យល់រន្ទះបានបាញ់មកលើសត្វគោ ងាប់ចំនូន១៣ក្បាលភូមិខ្យង ឃុំខ្យង ស្រុកជយ័សែននិង៧ ក្បាលទៀតនៅតាសែង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ សមត្ថកិច្ចបានឲ្យដឹងថានៅរយ:ពេល២ថ្ងៃជាប់ៗរន្ទះបាន បាញ់សត្វគោសរុបចំនួន២០ក្បាលក្នុងនោះ១៩ក្បាលបានងាប់និង១ក្បាលទៀតរងរបួស នៅក្នុងស្រុកជ័យសែនសត្វគោចំនួន១៣ក្បាលដែលប្រជាពលរដ្ឋបានចិញ្ចឹមដាក់ក្នុងក្រោលបានត្រូវរន្ទះបាញ់ងាប់ទាំងអស់ខណ:ពេលដែលនៅ យប់នោះមាន ខ្យល់ ភ្លៀងលាយឡំនិងរន្ទះបានបាញ់មកតំរងគ្រោលគោតែម្ដងដោយសារតែក្រោលគោនៅឆ្ងាយពីផ្ទះទើបមិនមានមនុស្សគ្រោះថ្នាក់ ។
Read More