Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ចាប់បានហើយជនសង្ស័យចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំ

កោះកុង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវ ជ្រាវនិងតាមចាប់ឃាត់ខ្លួនបានម្នាក់នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ បន្ទាប់ពីមានករណីក្មេងស្ទាវពីក្រុមបានប្រើអំពើហឹង្សាហើយចាក់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយក្រុមជន សង្ស័យបានរត់គេចខ្លួនបាត់រហូត លុះមកដល់ថ្ងៃទី១៥ខែ ឧសភាឆ្នាំ២០១៨ កំលាំងអធិការក្រុងខេមរះភូមិន្ទបានសហការណ៍ជាមួយកំលាំងអធិការស្រុកមណ្ឌលសីមា បានស្រាវ ជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំនុចនៅភូមិតាចាត ឃុំទួលគគីស្រុកមណ្ឌលសីមាខេត្តកោះកុង ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ នួន សុខណ ភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិ៤សង្កាត់ ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។

គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៨ នៅចំណុចភូមិ៤សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មានហេតុការភ្ញាក់ផ្អើលករណីក្មេង ស្ទាវ២ក្រុមប្រើអំពើហឹង្សាចាក់ក្មេងប្រុសម្នាក់ ឈ្មោះ ចាន់ ហាក់ អាយុ១២ឆ្នាំ បណ្ដាលឲ្យស្លាប់ពេលបញ្ជួនទៅមន្ទីរ ពេទ្យរួចក្រុមជនដៃដល់នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នជនសងង្ស័យត្រូវបានសមត្ថកិច្ចជំនាញសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ