Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ទះបាញ់ស្លាប់មនុស្ស៥នាក់និងឆ្កែ៣ក្បាលនៅខេត្តកោះកុង

ខេត្តកោះកុង៖ មនុស្សប្រុសស្រីចំនួន៦នាក់បានស្លាប់និងរង របួសស្រាលរួមនិងឆ្កែ៣ក្បាលទៀតបានងាប់ដោយសារ រន្ទះបាញ់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០ នាទីរសៀលថ្ងៃទី១៧.ខែឧសភា.ឆ្នាំ២០១៨ នៅចំណុច អូរទាពង ស្តិតក្នុងភូមិប្រឡាយ ឃុំប្រឡាយស្រុកថ្មបាំងខេត្តកោះកុង ។

ជនរងគ្រោះដែលស្លាប់និងរងរបួសដោយសាររន្ទះបាញ់ទាំង៦នាក់មានឈ្មោះ៖ ទី១ឈ្នោះ សេម សាវឿនភេទស្រីអាយុ៣១ឆ្នាំ (ស្លាប់)ទី២ឈ្មោះ សេម សឿនភេទស្រីអាយុ១៦ឆ្នាំ (ស្លាប់)ទី៣ឈ្មោះ ទិល សារុណភេទប្រុសអាយុ៣៧ឆ្នាំ (ស្លាប់)ត្រូវជាប្តីរបស់សេម សាវឿន(ស្លាប់)ទី៤ឈ្មោះ ផាន់ វ៉ាធី(កុមា)អាយុ៤ឆ្នាំ(ស្លាប់)អ្នកទាំង៤រស់នៅភូមិច្រកឬស្សីឃុំជំនាប់ស្រុកថ្មបាំងខេត្តកោះកុងជាមួយគ្នា និងទី៥ឈ្មោះភិន ភឿនភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិប្រឡាយស្រុកថ្មបាំងខេត្តកោះកុង(ស្លាប់) ចំណែកទី៦ឈ្មោះ ធឿន ចាន់ថាភេទស្រីអាយុ១៤ឆ្នាំមានទីលំនៅភូមិច្រកឬស្សីឃុំជំនាប់ ស្រុកថ្មបាំងខេត្តកោះកុង រងរបួសស្រាលបានបញ្ជូនទៅព្យាបានៅមន្ទីរពេទ្យបង្អែកស្រុកថ្មបាំង។រួមទាំងសត្វឆ្កែចំនួន៣ ក្បាលទៀត ។

បើតាមប្រភពបានឲ្យដឹងថានៅថ្ងៃកើតហេតុអ្នកភូមិបានសាងសង់ផ្ទះថ្មីហើយជនរងគ្រោះទាំងអស់បាននាំគ្នាទៅជួយលើករួចបានច្រៀងខារ៉ាអូខេលេងខណៈនោះក៏មានភ្លៀងផ្គរបន្ទាប់មកក៏ត្រូវរន្ទះបាញ់តែម្ដង ។

បច្ចុប្បន្នសពជនរងគ្រោះទាំង៥នាក់ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ចែករំលែកអត្ថបទ