សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកស្វាយអន្ទរដេកលក់មើលមិនឃើញល្បែងសុីសងខុសច្បាប់ជល់មាន់និងអាប៉ោងដុះស្លែ

ព្រៃវែង៖ ទីតាំងល្បែងសុីសងខុសច្បាប់ ជល់មាន់និងអាប៉ាងយ៉ាងធំដុះស្លែ មួយកន្លែងនៅតាមបណ្ដោយផ្កូវជាតិលេខ១១ ក្នុងផ្ទះតារាង បាល់ ជិតក្លោងទ្វារវត្ត មនីរាម (ហៅ)តងឡង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំតងឡង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រាល់ថ្ងៃកំពុងបើកលេងយ៉ាងរលួនដោយមិន
រំខានដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចឡើយ សង្ស័យដោយសារ តែអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះខ្លាចរិទ្ធអំណាចម្ចាស់ សង្វៀន ឬក៏ត្រូវថ្នាំសណ្ដំរបស់ម្ចាស់សង្វៀនទើបមិនហ៊ាន បង្ក្រាប ។
ប្រភពពីប្រជាពលរដ្ឋដែលរស់ក្នុងភូមិឃុំខាងលើបានឲ្យអ្នក សារព័ត៌មាន(កោះប៉ែន)ដឹងថាទីតាំងសង្វៀនជល់មាន់និងប៉ោងនេះបើកលេងភ្នាល់ដាក់លុយរាប់សិបលានរៀលក្នុង មួយថ្ងៃៗតែមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ ធ្វើឲ្យពួកគាត់ព្រួយបារម្មណ៍ពីបញ្ហាចោរលួចនិង ចោរប្លន់កើតឡើងនៅក្នុងមូលដ្ឋានដែលគាត់រស់នៅ ។ ពួកគាត់បានបន្តទៀតថា៖ សមត្ថកិច្ចនិងអាជ្ញាធរនៅភូមិឃុំរបស់ពួកគាត់កំពុងយក គោលនយោបាយភូមិឃុំមានសុវត្ថភាព របស់ រាជរដ្ឋាភិបាលដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តយកមកជាន់ឈ្លី ។
ដូច្នេះហើយទើបពួកគាត់សំណូមពរទៅដល់លោក ស្នងការខេត្តព្រៃវែងមេត្តាលោក ពិនិត្យមើលនិងមានវិធានការ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះផងដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ៕