ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការបានអញ្ជេីញគោរពវិញ្ញាណក្ខ័ន្ធសពលោក ជឹម យ៉េត អភិបាលរងស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ២ខែឧសភាឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមមរណៈទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសពលោក ជឹម យ៉េត និង គោរពវិញ្ញាណក្ខ័ន្ធសព នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ
Read More