Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

មន្ត្រីនគរបាល ចរាចរណ៍២នាក់ត្រូវផ្អាកការងារដោយសារ ទារលុយពីជនបរទេស២០$(ដុល្លា)រឿងជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍

ភ្នំពេញ ៖ មន្ត្រីនគរបាល ចរាចរណ៍២រូបដែលកន្លងមកមានការរិៈគន់ពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨នេះ មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើបានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។ក្នុងនោះដែរ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែម ថាមន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ស្នងការផងដែរ  ។ ជារួម ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕

ចែករំលែកអត្ថបទ