Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ឆ្ងល់មិនឃើញចេញទៅធ្វើការគាស់បន្ទប់មើលឃើញដេកស្លាប់

ភ្នំពេញ៖​ យុវជនម្នាក់ដែលគេស្គាល់ថា​ ជា​ជាង​ឌីហ្សាញផ្លាក​យីហោ​ បានដេកស្លាប់ក្នុង​ បន្ទប់ជួល បង្កឲ្យការ ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៨យប់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០​ នៅក្នុងបន្ទប់ជួលលេខ៥១៦ជាន់ទី៤ភូមិឬស្សីសង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា​ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផាត សុផល ភេទប្រុសអាយុ​២៣ឆ្នាំ​ មុខរបរជាងឌីហ្សាញផ្លាក យី​ហោ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ​មានស្រុកកំណើត ភូមិក្រឡាញ់ ឃុំក្បាល​ត្រាច ស្រុកក្រគរ ខេត្តពោធិ៏សាត់។

បើតាមសម្ដីស្ត្រីម្នាក់ដែលមានបន្ទប់ជាប់គ្នាបានប្រាប់ឲ្យដឹងថា ​យុវ​ជនរងគ្រោះតែងតែ​ងើបនៅវេលាម៉ោង០៨ព្រឹកទៅធ្វើការរាល់​ថ្ងៃ​ ខណៈ​ពេលព្រឹកថ្ងៃកើតហេតុមិនឃើញ​ជនរងគ្រោះងើបទៅធ្វើការដូចសព្វ​ដង តែ​គាត់ក៏មិនចាប់​អារម្មណ៍អ្វីនោះដែរក៏បានទៅធ្វើការរហូតដល់ម៉ោង៨យប់ទើបគាត់ត្រឡប់​ មកពីធ្វើការវិញ​ ដោយមានការងឿងឆ្ងល់​ឃើញបន្ទប់នៅតែបិទទ្វារដដែលសង្ស័យក៏​នាំគ្នាគោះទ្វារតែមិនលឺសូរឆ្លើយតប​ ក៏បាន​ប្រាប់ទៅមេការផ្ទះជួលអោយមកគាស់ទ្វារ​មើលឃើញដេកដណ្ដប់ភួយស្តូកស្តឹងមិនកម្រើក​ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូល​ដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុទើបដឹងថា​ យុវជនរងគ្រោះដេកស្លាប់បាត់បង់​ជីវិតទៅហើយ​ ។ បន្ទាប់មកក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យ​ រួចបានសន្និដ្ឋានថា​ ជនរង​គ្រោះស្លាប់ដោយ​សារគាំងបេះដូង​ ។

ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន​ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕