Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

នគរបាល​ ប្រឆាំងការជួញ​ដូរមនុស្ស និងការពារអនីតិជន​ ឃាត់ខ្លួនជនសង្ស័យម្នាក់​និងនារី​ជនរង​គ្រោះ៦នាក់

ភ្នំពេញ៖​ កម្លាំងការិយាល័យប្រឆាំងការជួញ​ដូរមនុស្ស និងការពារអនីតិជន​ ឆ្មក់បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យម្នាក់​ រំដោះជនរង​គ្រោះបាន៦នាក់
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង០៣និង០០នាទីរសៀលថ្ងៃទី០៦ខែ​កុម្ភៈ​ឆ្នាំ២០២០​ នៅ២ទីតាំងផ្សេងគ្នា។

ទី១៖​ នៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរនិងជនរងគ្រោះចំនួន០២នាក់ស្រី(នីតិជន) ។
ទី២៖​ នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិក​ម៉ូ​តែល (Sweet Boutique Motel) ផ្លូវលេខ​១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជនរងគ្រោះចំនួន ០៤នាក់ ស្រី (អនីតិជន០២នាក់) ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការ​និង​កសាងសំណុំរឿង បញ្ជូទៅសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការបន្ត​តាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះចំនួន ០៦នាក់ (អនីតិជន ០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានី​ភ្នំពេញ៕

ចែករំលែកអត្ថបទ