Tuesday, September 23, 2025
Latest:

សន្តិសុខ​សង្គម

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ប្រទះឃើញមេការសំណង់ម្នាក់ធ្លាក់ពីលើ សណ្ឋាគារ(កំពតថ្មី)ស្លាប់ កម្មករខ្លះសង្ស័យថាគេរុញ ខ្លះថារអិលជើងធ្លាក់

កំពត៖ មានការភ្ញាក់ផ្អើលប្រទះឃើញបុរសជាមេការសំណង់ម្នាក់ធ្លាក់ពីសណ្ឋាគារ (កំពតថ្មី) កម្ពស់៨ជាន់ ដែលកំពុងសាងសង់ ស្លាប់យ៉ាងអាណោចអធម៌ គួរអោយរន្ធត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅ ចំណុចសណ្ឋាគារ “កំពតថ្មី” ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អុិចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុច មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយផ្លូវ លេខ៥៩៨ស្ថិតនៅក្នុងភូមិ ពោងពាយ សង្កាត់ ទួលសង្កែ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ សុិន

Read More
សន្តិសុខ​សង្គម

អាណិតណាស់! បើកគោយន្តដឹកដីចាក់ក្នុង​វត្ថរួចបើកចេញមកវិញបុកក្លោងទ្វារដួលរលំ​សង្កត់ស្លាប់ពីរនាក់

សៀមរាប៖​ បុរសពីរនាក់បានស្លាប់បាត់បង់ជី​វិតយ៉ាងអាណោចអធម៌​ ខណៈបើកគោយន្ត​ដឹកដីចាក់ក្នុងវត្ថលុះចេញមកវិញបើកលឿន​ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកក្លោងទ្វារវត្ថ​​បណ្ដាលឲ្យដួលរលំសង្កត់ពីលើគាបជាប់និង​គោយន្ត ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​២​និង៤០នាទីរសៀលថ្ងៃ​ទី២៥ខែកុម្ភៈឆ្នាំ២០២០​ នៅវត្ថព្រៃជ្រូក​ ភូមិព្រៃជ្រូក ឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាប។ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់​ទី​១៖​ មាន​ឈ្មោះ តាល់ កាឡី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើមុខរបរ​បើកគោយន្ត​ដឹកដី ។ ទី២​-ឈ្មោះ សុខ ផេង ភេទប្រុស អាយុ១៩​ឆ្នាំ

Read More
សន្តិសុខ​សង្គម

ខណៈនេះអគ្គីភ័យកំពុងឆេះរោងចក្រនៅខណ្ឌដង្កោ

ភ្នំពេញ៖​ (​ ព័ត៌មានបឋម)​ ខណៈពេលនេះ​វេលាម៉ោង១២និង២៥នាទីរសៀលថ្ងៃទី២៦​ខែកុម្ភៈឆ្នាំ២០២០នេះ​ កំពុងមានអគ្គីភ័យឆេះ​រោងចក្រនៅសង្កាត់ព្រៃសខណ្ឌដង្កោ​ ហើយរថយន្តពន្លត់​អគ្គីភ័យកំពុងអន្តរាគមន៍បាញ់ព្លត់

Read More
សន្តិសុខ​សង្គម

ឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្រះចកខណ្ឌដូនពេញ

ភ្នំពេញ៖​ ខណៈនេះវេលាម៉ោង៧យប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០កំពុងតែមានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែស្ពានជ្រោយចង្វារ​ ត្រើយខាងលិច​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ក្រុមរថយន្តពន្លត់អគ្គីភ័យកំពុងអន្តរាគមន៍បាញ់ពន្លត់

Read More
សន្តិសុខ​សង្គម

ប្រទះសពស្ដ្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង ក្នុង​ករណីគ្រោះអគ្គីភ័យនៅខណ្ឌឫស្សីកែវ​ ខណៈរបាយការណ៍របស់សមត្ថកិច្ចគ្មានអ្នក​ស្លាប់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះ​ឃើញសពស្ត្រីម្នាក់ឆេះស្លាប់យ៉ាងអាណោច​អធម៌ក្នុងភ្នក់ភ្លើងនៅ​សល់​តែឆ្អឹងក្នុងហេតុ​ការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពល​រដ្ឋចំនួន១៥ខ្នងនៅសង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​។ សូមបញ្ជាក់ថា​ ហេតុការណ៍នេះបានកើតឡើ ងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចអតីតផ្លូវ​រថភ្លើងចាស់ ក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ​មានឈ្មោះ​ សន រដ្ឋា ភេទប្រុស​ មុខរបរ មន្រ្តី​យោធា​

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ​៥​នាក់ដកហូតគ្រឿងញៀន មួយចំនួន

ភ្នំពេញ៖​ កម្លាំងចម្រុះនៃអធិការខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នឹងដកហូតថ្នាំញៀនមួយចំនួន ប្រតិបត្តិការនេះកើតឡើងកាលពីវេលាម៉ោង​១២ និង៤០នាទី ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចមាត់បឹងជើងឯក ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង៥នាក់​ដែលឃាត់ខ្លួនរួមមានៈ ១-ឈ្មោះ សយ សារិទ្ធ

Read More
សន្តិសុខ​សង្គម

ជួយស៊ែ.តៗគ្នាផង! នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃពន្យល់ ពលរដ្ឋកម្ពុជាមួយចំនួនធំ ដែលបានទទួលការខលទូរស័ព្ទ ពី​ក្រៅប្រទេស

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ គេហទំព័រ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលការពន្យល់ បក ស្រាយសំនួរមួយ ចំនួន ពីក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ អំពីចម្ងល់របស់ប្រជាពលរដ្ឋ បញ្ហា Missed Call ពីក្រៅប្រទេស ។

Read More
សន្តិសុខ​សង្គម

វាយប្លន់យកម៉ូតូ២០២០ពីយុវជនពីរនាក់បាន​សម្រេច​ រួចនាំគ្នាទៅសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់យីហោ​ (៣៤២​ )ត្រូវសមត្ថកិច្ចចាប់វាយខ្នោះមួយសំបុក

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមជិះម៉ូតូដេញវាយយុវជន២នាក់ប្លន់​ យកម៉ូតូហុងដាឌ្រីម​២០២០​ បានសម្រេច​រួចនាំគ្នាជិះទៅលាក់ខ្លួន​នៅផ្ទះសំណាក់​ (៣៤២)​ មុខផ្សារ សុវណ្ពា តេក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់​បាន៦នាក់ ហេតុការណ៍នេះបានកើតឡើងកាលវេលា​ម៉ោង​១០និង៣០យប់ថ្ងៃទី២១ខែកម្ភៈ​ ២០២០​នៅ​ចំណុចគល់ស្ពានអាកាសក្បាលថ្នល់​តាម​ បណ្ដោយផ្លូវព្រះរោត្តម ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ យុវជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែកចាយគ្រឿងញឿន

កណ្តាល ​៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែកចាយគ្រឿងញឿន ដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី

Read More