Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! បើកគោយន្តដឹកដីចាក់ក្នុង​វត្ថរួចបើកចេញមកវិញបុកក្លោងទ្វារដួលរលំ​សង្កត់ស្លាប់ពីរនាក់

សៀមរាប៖​ បុរសពីរនាក់បានស្លាប់បាត់បង់ជី​វិតយ៉ាងអាណោចអធម៌​ ខណៈបើកគោយន្ត​ដឹកដីចាក់ក្នុងវត្ថលុះចេញមកវិញបើកលឿន​ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកក្លោងទ្វារវត្ថ​​បណ្ដាលឲ្យដួលរលំសង្កត់ពីលើគាបជាប់និង​គោយន្ត
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​២​និង៤០នាទីរសៀលថ្ងៃ​ទី២៥ខែកុម្ភៈឆ្នាំ២០២០​ នៅវត្ថព្រៃជ្រូក​ ភូមិព្រៃជ្រូក ឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាប។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់​ទី​១៖​ មាន​ឈ្មោះ តាល់ កាឡី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើមុខរបរ​បើកគោយន្ត​ដឹកដី ។
ទី២​-ឈ្មោះ សុខ ផេង ភេទប្រុស អាយុ១៩​ឆ្នាំ រស់នៅសៀមរាប។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគឺបុរសរង​គ្រោះទាំងពីរនាក់បានបើកគោយន្ដដឹកដីចាក់​ក្នុងវត្តព្រៃជ្រូក លុះត្រលប់ចេញពីចាក់ដីមក​វិញ ឈ្មោះ សុខ ផេង ភេទប្រុស ជាអ្នកជិះជា​មួយ ដោយចង់រៀនបើកគោយន្តក៏បានសុំឈ្មោះ តាល់ កាឡី បើកជំនួស​ដោយខ្លួនមិន​ទាន់ចេះបើកតែបើកក្នុងល្បឿនលឿនខ្វះការ​ ប្រុងប្រយត្ន័​ ហើយ​មិនបានទំលាក់ទ្រុងបែន ចុះក្រោម ទើបបណ្ដាលឲ្យទាក់និងក្លោងទ្វារវត្តដួលរលំសង្កត់ពីលើ ជនរងគ្រោះទាំងពីរ​ស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានដឹងថា​ ម្ចាស់​ កម្មសិទ្ធិគោយន្តមានឈ្មោះ ហោ ដារិទ្ធ ភេទប្រុសអាយុ៣៣​ឆ្នាំរស់នៅភូមិស្វាយដង្កុំ សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​បានចុះដល់កន្លែងកើតហេតុ និងអោយអេស្កាវទ័រ​កាយយកគោយន្តនិងសពបុរសរងគ្រោះទាំង​ពីរនាក់ចេញ​រួចយកគោយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច​ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ