Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អុិចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុច មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយផ្លូវ លេខ៥៩៨ស្ថិតនៅក្នុងភូមិ ពោងពាយ សង្កាត់ ទួលសង្កែ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពនារីរងគ្រោះមានឈ្មោះ សុិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួលសង្កែ ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីក ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF 6599។

អ្នកបេីកបរអុិចស្កាឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបេីកអុិចស្កា វ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោងខេត្តតាកែវបេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេឃើញម៉ូតូ ជនរងគ្រោះនិងអុិចស្កា វ៉ាទ័របានធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូងលុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេី ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច ស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង នៅកន្លែងកើតហេតុ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកេីតហេតុនិងទាក់ទងទៅជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងរួចបានយកវត្ថុតាងរថយន្តអុិចស្កាវ៉ាទ័រនិងអ្នកបើកបរនឹងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដេីម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

រីឯសពនារីរងគ្រោះសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនទៅឲ្យក្រុមគ្រួសារនឹងសាច់ញាតិយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ