ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន៣នាក់ដែលជិះកង់បីបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជនជាតិបរទេសម្នាក់បើករថយន្តសេរីទំនើបុករឺម៉កកង់បីពីក្រោយបណ្ដាលឲ្យក្រឡាប់រួចព្យាយាមបើកគេចតែកម្លាំងនគរបាលខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្តនិងតៃកុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមតាមសម្ដីបុរសជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់និងប្រពន្ធព្រមទាំងកូនស្រីម្នាក់ទៀតបានធ្វេីដំណេីររួមគ្នាដោយ រុឺម៉កកង់បីខ្មែរ មួយគ្រឿង
Read More