Monday, September 22, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាសូរណាស់! បុរសម្នាក់គ្រាប់មីនផ្ទុះត្រូវជាច់ជើងខាងស្ដាំរងរបួសធ្ងន់​ នៅស្រុកសំឡូត

បាត់ដំបង៖​ បុរសម្នាក់គ្រាប់មីនប្រភេទ​៦៩ផ្ទុះត្រូវរងរបួសធ្ងន់ដាច់ជើងខាងស្ដាំ​ ក្រោយមក​ត្រូវបានកម្លាំងយោធាព្រំដែន​ និងប្រជាពល​រដ្ឋនាំយកមករកមធ្យោបាយដឹកជញ្ជួនទៅ​មន្ទីរពេទ្យ​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​២១ខែឧសភា​ឆ្នាំ២០២០​ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត​ ស្ថិតក្នុងភូមិពាមតា​ ឃុំតាតោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ។ បុរសរងគ្រោះមានឈ្មោះ​ ពុធ​ វ៉ាន់​ ភេទប្រុស​​ អាយុ​៥៣ឆ្នាំ​ រស់នៅភូមិអូរ​នាង​ ឃុំតា​តោក​ ស្រុក​សំឡូត​

Read More
សន្តិសុខ​សង្គម

កាន់តែសាហាវហេីយ​ ! យុវជន៤នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់​ស្ទាក់វាយផ្អេីលពលរដ្ឋទាំងកណ្ដាលអាធ្រាត

ភ្នំពេញ​ ៖​ យុវជន៤នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់បានស្ទាក់​ វាយទាំងកណ្ដាលអាធ្រាត្រ ខណៈ​ដែល​ក្រុមជនរង​គ្រោះជិះម៉ូតូតាមផ្លូវបេតុងខាងមុខកុងសុីកាប់គោ​ សង្កាត់ជ្រោយចង្វារ ហេតុការណ៍បង្កអោយមានការភ្ញា់ផ្អើលនេះបានកេីតឡេីង​កាលពីវេលាម៉ោង០១និង​០០​នាទី​ រំលងអធ្រាតឈានចូលថ្ងៃទី២២ខែ​ឧសភាឆ្នាំ២០២០​ នៅតាមបណ្ដយផ្លូវបេតុងមុខកុងសុីកាប់គោរ​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ យោងតាមសម្ដីជនរងគ្រោះបានប្រាប់ក្រុម​ការងារអង្គភាពសារព័ត៌មាន(កោះប៉ែន)​ឲ្យដឹងថា​ មុនពេលកេីតហេតុ​ ពួកគាត់បានជិះម៉ូតូ៣គ្រឿងមានគ្នា៤នាក់​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ(OCI ICI)រួចក៍នឹកឃេីញ​ចង់ញាំអីនៅហាងជិតកុងសុីកាប់គោ​ ក៍​បាន​បបួលគ្នាបត់ចូលតាមផ្លូវបេតុង​ មកដល់មុខកុងសុី​ក៍ឃេីញមនុស្សប្រុសស្រីជាច្រេីន​នាក់​វ័យប្រហែល១៥ទៅ១៦ឆ្នាំ​ អង្គុយតាមផ្លូវបេតុង​

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនីផ្ទុះសេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅអរិយក្សត្រផ្អើលទាំងព្រឹក

កណ្តាល៖​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​មួយល្វែងធ្វើអំពីឈើលើ​ ថ្មក្រោម​ យ៉ាងសន្ធោសន្ធៅ​ខូចខាតទាំងស្រុងនិងរាលដាលឆេះផ្ទះជាប់គ្នា២បន្ថែមទៀតប៉ុន្តែកម្លាំងអន្តរាគមន៍ពន្លត់ទាន់​ ពេលវេលាគ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច​ បង្កការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែឧសភាឆ្នាំ២០២០​ នៅភូមិអរិយក្សត្រឃុំអរិយក្សត្រស្រុកល្វាឯម​ ខេត្តកណ្ដាល​ ។ សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះ ជា​ម្ចាស់ផ្ទះមានឈ្មោះ សុឹម សន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះ រី

Read More
សន្តិសុខ​សង្គម

បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន​ ត្រូវម៉ូតូមកពីក្រោយបុកថ្លោងខ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តសាមយ៉ុងបត់ត្រឡប់ក្រោយមិនប្រយ័ត្ន​ ត្រូវម៉ូតូមកពី​ក្រោយ​បុកពេញទំហឹងចំកណ្ដាលរថយន្ត​ ថ្លោងខ្ទប់ទៅនិងកញ្ចក់រថយន្តខាងឆ្វេង​បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ​ដឹកយកទៅពេទ្យភ្លាមៗ។ ហេតុការណ៍នេះ​ បានកេីតឡេីងនៅវេលា​ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ខែ​ឧសភាឆនាំ២០២០​ តាមបណ្ដោយផ្លូវR13 ក្នុងសង្កាត់ស្រះចកខណ្ឌដូពេញរាជធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​បានអោយដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តសាមយ៉ុងពណ៌សពាក់ស្លាក​លេខភ្នំពេញ2AD~5839​ បើកបរដោយបុសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀតទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនគួរសម​ ពេលមកដល់កន្លែងកេីតហេតុបានសេញ៉ូបត់ត្រឡប់ក្រោយបានពាក់កណ្ដាល​ ស្រាប់តែមានម៉ូតូសង់កូរ៉េ​ ដឹងឥវ៉ាន់​ ពណ៌ក្រហម​ពាក់ស្លាកលេខភ្នំពេញ1BM~1019បេកបរ​ដោយបុរសម្នក់ទិសដៅស្របគ្នា​ ខណៈដែលរថយន្តបត់អ្នកបេីតម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំកណ្ដាលរថយន្ត​ថ្លោង​ទៅខ្ទប់និងកញ្ចក់ចំហៀងបណ្ដាលអោយបែកកញ្ចក់និងរងរបួសបែកមុខឈាមស្រោចពេញខ្លួន​ ភ្លាមៗនោះអ្នកបេីករថយន្តបានលេីកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត​ រួចតៃកុងរថយន្តសាមយ៉ុងបានរត់​គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកេីតហេតុ​

Read More
សន្តិសុខ​សង្គម

បេីករថយន្តមិនប្រយ័ត្ន​ ជ្រុលទៅបុករថយន្តបាឡែន​ពេញ​ទំហឹង​ រួចព្យាយាមបេីករត់​

ភ្នំពេញ​ ៖​ ស្ត្រីជនបរទេសម្នាក់បើក​រថយន្តខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ប៉ើង ទៅបុកផ្ទប់បង្គោលស្លាកសញ្ញាលេខផ្លូវ និង គាប់ជាប់ដើមត្របែកព្រៃខ្ទេចមួយកំណាត់​មុខ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របង រក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣

Read More
សន្តិសុខ​សង្គម

បើករថយន្តស៊េរីទំនើប ផ្ទុះអាវុធ១គ្រាប់ក្បែរលីហួរ ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន១គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ ទាំងអ្នកសារព័ត៌មាន​ កាលពីវេលាម៉ោង១​និង​៣០​នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្បែរស្ទុបនាងគង់ហុីង​ ស្ថិតក្នុងសង្កាត់ អូរឬស្សី២ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ។ ​យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានដែល​ប្រចាំការនៅគោលដៅក្បែរកន្លែងកើត​ហេតុ​បានឲ្យដឹងថា មុនដំបូងមានរថយន្តម៉ាក toyota Lang Cruiser ពណ៌ស

Read More
សន្តិសុខ​សង្គម

រន្ធត់ខ្លាំងណាស់​ ! ក្មេងប្រុសពីរនាក់បងប្អូនបង្កើតទៅជួយរាវខ្ចៅ​ ម្ដាយលង់ទឹកស្លាប់ទាំងពីរនាក់

កណ្តាល៖ អាណិតណាស់ព្រះអើយដោយ​សារតែជីវភាព​ ក្មេងប្រុសពីរបងប្អូនបង្កើតបានទៅតាមម្ដាយ​ ជួយរាវខ្ចៅ​ អកុសលលង់​ទឹកស្លាប់ទាំងពីរនាក់​ គួរឲ្យអាណោចអធម៌​ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពី​រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០​ នៅ​ចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ សពក្មេងប្រុសរងគ្រោះទាំង០២នាក់៖​ ១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ​ មុខរបរសិស្ស /

Read More
សន្តិសុខ​សង្គម

ទុករថយន្តព្រុសមុខផ្ទះរៀបចំទៅ​ញាំការ​ ​ស្រាប់តែចោលួចយកទៅបាត់​

កណ្តាល​ ៖​ ស្ត្រីម្នាក់ខំទៅធ្វើខ្លួនរៀបចំទៅ​ញាំ​ការគេ​ទុករថយន្តម៉ាកព្រួសពណ៌​ស​មួយគ្រឿងនៅមុខផ្ទះ​ចូលប្ដូខោអាវ​ត្រូវចោរលួច​ទៅបាត់​ ៖​ ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី​១៧​ខែឧសភាឆ្នាំ២០២០​ នៅចំណុចភូមិស្ទឹងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ​ ដាង​ សុវណ្ណារី ភេទ​ស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ​ភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។ បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ មុនកើត​រូបគាត់បានទៅធ្វើមុខធ្វើសក់​ដើម្បីទៅញាំការគេនៅក្នុងភូមិ​ លុះធ្វើរួចរាល់រូបគាត់បាន​បើករថយន្តមកចតទុកមុខផ្ទះជាប់និងផ្លូវជាតិ​លេខ១​ ដើម្បីដូរខោអាវ​ ប្រហែល១៥នាទី​ ចេញមកវិញស្រាប់តែបាត់​រថយន្ត​ ។

Read More
សន្តិសុខ​សង្គម

នគរបាលបញ្ជូនខ្លួនជនសង្ស័យ៩នាក់​ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់​អាវុធខុសច្បាប់​ ទៅសាលាដំបូង​ ខេត្តស្វាយ​រៀង

ស្វាយរៀង​៖ កាលពីព្រឹក​ថ្ងៃ ទី​១៨​ខែ ឧសភា​ឆ្នាំ២០២០​ម្សិលមិញ​កម្លាំងសមត្ថកិច្ច​ន​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្ត​ស្វា​យ​រៀង​ បញ្ជូន​ខ្លួនជនសង្ស័យ​ចំនួន​៩​នាក់ ទៅ​សាលាដំបូង​ ចាត់ការតាមនិតិ​វិធី​ ពាក់ពន្ធ័ករណី​ជួញដូរ គ្រឿងញៀន និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។ យោងតាមរបាយការសមត្ថកិច្ចបាន​ឲ្យ​ដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោក​ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាលពី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់​ត្រូវរថយន្ដដឹកដី​ ស្លាកលេខ.ខេមរភូមិន្ទបើក​បុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ រថយន្ដ​ បែនដឹកដី​ បើក​លឿនមិនខ្វះ​ការប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យបុរស​ម្នាក់រងរបួសធ្ងន់ស្លាប់ពេល​បញ្ជួនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរស្ថានីយ៍ប្រេង​សាំង​ PTT សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​រថយន្ដបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02.3-5687 បើកបរដោយបុរស​ម្នាក់ទិសដៅពីកើតមកលិចក្នុងល្បឿយ៉ាងលឿន​ ខណៈមកផ្លូវបំបែកជាបួនចំណុចកើត​ហេតុកែងនិងផ្លូវ១០០៣ មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវពាក់ស្លាកលេខ​ភ្នំពេញ​1HV-2923

Read More