ជិះម៉ូតូទៅឆក់ទូរស័ព្ទអ្នកជិះកង់បី តែមិនបានសម្រេច បណ្ដាលឲ្យក្រឡាប់កងបី និងដួលម៉ូតូ ចំណែកជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូកង់បីមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់កង់បីនិងដួលម៉ូតូមួយគ្រឿងរួចរត់ឡើជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចខ្លួន បាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿង។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១១ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៥ ជិតនិងរង្វង់មូលកាំកូសុីធី ក្នុងសង្កាត់ទួសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីនាក់បើកម៉ូតូកង់បីបាន ប្រាប់ឲ្យដឹងថាមុនកើតហេតុមានភ្ញៀវបានខលទូរស័ព្ទឲ្យគាត់មកយកនៅម្ដុំផ្សារផ្លាហ្សា ក្បែរស្ពានអាកាសផ្សារដីហុយ ដោយឲ្យរូបគាត់ ដឹកទៅម្ដុំរង្វង់មូលកាំកូសុីធី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៥ ក្នុងទិសដៅពីត្បូងទៅជើង
Read More