Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ថាមែនៗ ! សមត្ថកិច្ចចាប់ខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ក្រោយបង្ហោះសារឌឺដងថ្នាក់ដឹកនាំជាហូហែរ..!

ភ្នំពេញ៖ បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH» ដែលតែងបង្ហោះព័ត៌មានញុះញង់ និងបង្កចលាចលតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។
ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។
មន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា បុគ្គលនេះត្រូវបានចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រសួងកសិកម្មពាក់ព័ន្ធការរិះគន់ និងបង្ហោះព័ត៌មានមិនពិត នាំឲ្យមានចលាចលនៅក្នុងសង្គម។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះ ដែលកម្លាំងនគរបាលចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH»។ មូលហេតុដែលកម្លាំងនគរបាលចាប់ខ្លួនបុគ្គលរូបនេះ គឺដោយសារតែការបង្ហោះសារមានលក្ខណៈញុះញង់ និងមាក់ងាយទៅលើរាជរដ្ឋាភិបាល ក្នុងចេតនាបង្កចលាចលនៅលើបណ្ដាញសង្គមជាដើម៕

ចែករំលែកអត្ថបទ