Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ​ បោកក្បាលស្លាប់គួរឲ្យសង្វេក

ភ្នំពេញ ៖​ បុរសបានស្លាប់បាត់បង់ជីវិតអាណោចអធម៌​ បន្ទាប់ពីជិះម៉ូតូលឿនខ្វះការ​ប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវចេញពីផ្ទះសំណាក់​
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០​នាទី​រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី៣ ខែធ្នូឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវបេតុងចំណុច មុខផ្ទះសំណាក់សារិកា២ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហេង សីហា
ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរប​ចុងភៅ​ មានស្រុកកំណើតនៅភូមិល្វាស ស្រុកល្វាឯម ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតគេឃើញបុរស​ម្នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក ហ្សូូម័អ៊ិច ពណ័ស ពាក់ស្លាកលេខភ្នំពេញ1GM-9251​ធ្វើដំណើរ​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត​ហេតុក៏បានបុកជាមួយរថយន្តធុនរ៉ា ពណ័សពាក់​ស្លាកលេខភ្នំពេញ2AM.8866​ ពេញទំហឹងខណៈដែលរថយន្តធុនរ៉ាកំពុងបើកឆ្លងផ្លូវពី​កើតទៅលិចចេញពីផ្ទះសំណាក់ សារិកា២ បណ្ដាល ឲ្យបោកក្បាលបាក់កស្លាប់គួរឲ្យ​អណោចអធម៌ ភ្លាមនោះរថយន្ត បានបើកត្រឡប់ចូលផ្ទះសំណាក់វិញរួចដោះស្លាក​លេខចេញសង្ងំធ្វើដូច មិនមានរឿងអ្វីកើត​ឡើង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅ​រក្សាទុកនៅស្នងការនគរបាលរាជធានី​ភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ​ប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕