Monday, October 5, 2026
Latest:
សន្តិសុខ​សង្គម

មេក្លោងគ្រឿងញៀន​ ជនជាតិថៃម្នាក់ត្រូវបានកំលាំងនគរបាលខេត្តបាត់ដំបង​ ឃាត់​ខ្លួន​​ជាមួយនិងគ្រឿងញៀន​ មួយចំនួនធំ

បាត់ដំបង​ ៖​ កម្លាំងស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ សហកាជាមួយ​ កម្លាំងនគរ​បាល​ មន្ទីរប្រឆាំងគ្រឿង​ញៀ​ន​នៃអគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ បង្រ្កាបករណីគ្រឿង​ញៀន​ បានធ្វើការស្រាវជ្រាវ​ បង្ក្រាបករណី​គ្រឿងញៀន​ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀន​ ។

ប្រតិបត្តការណ៍ធ្វើឡើងកាលពីថ្ងៃទី០៥ខែធ្នូ​ឆ្នាំ២០២០​ នៅស្រុកកំ​រៀង​ ខេត្តបាត់​ដំបង​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​បានឃាត់ខ្លួនមានឈ្មោះ​ផាត់​ ភុំរតនា​(ហៅ​ )​ហ្វា​ មាន​ទីលំ​នៅ​ឃុំណងប៊ុន​ស្រុកបរ៉ៃ​ខេត្តត្រាត​ប្រទេ​ស​​ ​​ថៃ។

–វត្ថុតាងដកហូតបានរួមមាន​ ៖​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក​ក​ICEចំនួន៣០ដុំធំ​ មានទម្ងន់សរុប២​៩៨៥៧,​០២​ក្រាម

–ទូរស័ព្ទដៃ​ សៀវភៅធនាគារនិងលិខិត​ឆ្លងដែន

បច្ចុប្បន្ន​ ជនសង្ស័យ​ រួមនិងវត្ថុតាងនគរបាល​កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿង​ដើម្បីបញ្ជួនទៅតុលាការ​ ចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ