Wednesday, October 1, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

កាប់ប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌឫស្សីកែវ សមត្ថកិច្ចមិនខ្វល់

ភ្នំពេញ៖ បុរសរត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើ សកម្មភាពយកកាំបិតកាប់បណ្ដាលឲ្យរងរបួសប្លន់យក ម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព ខណៈដែលគាត់កំពុងអង្គុយចាំយកលុយពី នារីម្នាក់ដែលហៅម៉ូតូជិះហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៨និង៤៥នាទីយប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវទំនប់៧០ កែងផ្លូវរថភ្លើងភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះមានឈ្មោះ កន នាង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុុកកំណើត

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសចំណាស់ម្នាក់ត្រូវអាប៊ុលថយកិន ស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ អាសូណាស់ ! បុរសវ័យចំណាស់ម្នាក់កំពុងរើសអេតចាយនៅលើគំនរសំរាមសុខៗ ត្រូវអាប៊ុល ថយកិនខ្ទេចខ្លួនស្លាប់បាត់បង់ជីវិត យ៉ាងអាណោច អធម៌ ចោលប្រពន្ធវ័យក្មេង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង ៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ចំណុចក្នុងទីលានចាក់សំរាម របស់ក្រុមហ៊ុន សុីនទ្រីស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ

Read More
សន្តិសុខ​សង្គម

រថយន្តហាយឡែនឌ័រពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបាក់២កង់ក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រារួមដំណើរនិងស្ត្រីខ្មែរ ម្នាក់ ទៀតបើករថយន្តមួយគ្រឿងលឿនដូចហោះបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវបណ្តាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃ សៅរ៏ ទី៣ ខែវិច្ឆិការ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងស្រ្តីខ្មែរម្នាក់ទៀតបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP-7417ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ

Read More
សន្តិសុខ​សង្គម

ក្រុមចោរឆក់ផ្ដាច់ជីវិតបុរសម្នាក់ទាំងព្រឹកនៅខណ្ឌចំការមន

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិង កន្លែងកើត ហេតុគួរឲ្យសង្វេក ! ចំណែកប្រពន្ធរងរបួសស្រាល ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជនរង គ្រោះជិះម៉ូតូដែញតាមក៏ត្រូវក្រុមជនសង្ស័យដែលជាអ្នកបិតគូទធាក់ ម៉ូតូបណ្ដាលឲ្យដួលបោកក្បាលនិងថូផ្កាស្លាប់ក្នុងថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី៣វិច្ឆិកាឆ្នាំ២០១៨ នៅចំណុចផ្លូវ ២៩៤កែងនិងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ៖ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី៣១ ខែតុលា និង ថ្ងៃទី០១ ដើមខែវិច្ឆិកា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១០កញ្ចប់(ប្រភេទម៉ាទឹកកក) នៅបីទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ពួកគេទាំង ០៩នាក់នេះមាន៖

Read More
សន្តិសុខ​សង្គម

បុរសម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវសុខៗប្រកាច់សន្លប់ស្ដូកស្ដឹងរួចបានស្លាប់ក្រោយពេលបញ្ជួនដល់ពេទ្យសួរគ៌ា

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឈប់ចាំស្តុបស្រាប់តែប្រកាច់ ធ្លាក់ពីលើម៉ូតូសង្ស័យខ្យល់ គ ហើយបានស្លាប់បាត់ បាត់ជីវិតបន្ទាប់ពីបញ្ជួនទៅដល់ គ្លីនិច ឯកជនសួរគ៌ា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទីរសៀលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨ នៅតាម បណ្ដោយផ្លូវ២១៧ក្បែស្ពានដែកចំការដូង ស្ថិតក្នុងភូមិ ឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំ ពេញ ។ ជនរងគ្រោះមានឈ្មោះ

Read More
សន្តិសុខ​សង្គម

បើកLucky Cafe 24h បង្កប់ល្បែងភ្នាល់បាល់ក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលើ អាជ្ញាធរមើលមិនឃើញ

ភ្នំពេញ៖ ទីតាំងភ្នាល់បាល់ខុសច្បាប់មួយកន្លែងដែលមានស្លាកយីហោ Lucky Cafe 24h ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកទទួលអ្នកញៀនល្បែងសុីសងនេះទាំងយប់ទាំងថ្ងៃ២៤ម៉ោងលើ២៤ម៉ោង តែបែជាសមត្ថកិច្ចមិនចុះបង្ក្រាបខណៈដែលទីតាំងនេះនៅក្បែរក្លៀកប៉ុស្ដិ៍នគរបាលចាក់អង្រែលើ សង្ស័យលោកមេប៉ុស្ដិ៍និងម្ចាស់ទីតាំងបើកល្បែងខុសច្បាប់ត្រូវរ៉ូវគ្នាទើបបើកបានយ៉ាងរលូនដូចឆ្នេះ។ . . ប្រជាពលរដ្ឋបានលើកឡើងថា បើយើងមើលពីខាងក្រៅគឺទីតាំងនេះដូចជាហាងកាហ្វេទំនើបមួយដោយដាក់ទ្វារកញ្ចក់តែមើលមិនឃើញដល់ខាងក្នុងនោះទេ ហើយមានបិទស្លាកយីហោ Lucky Cafe

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម្នាក់ទៅតុលាការ!

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច ០១នាក់ ទៅតុលាការ ដើម្បធ្វើការផ្តនាទោស។ រូបគេជាជនសង្ស័យ មានឈ្មោះ យ៉ែម ស៊ីណេត ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ស្រាវជ្រាវតាមវិធានការជំនាញ រហូតឃាត់ខ្លួនបានកាលពីវេលាម៉ោង១២:២០នាទី

Read More
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី ៣២នាក់ ត្រូវអាវុធហត្ថរាជធានី ភ្នំពេញ បញ្ជូនទៅតុលាការ!

ភ្នំពេញ៖ ថ្នាំញៀនអាចធ្វើឲ្យមនុស្សឆ្កួត លេងស្គាល់ឪពុកម្តាយ បងប្អូន គ្រួសារ និងមនុស្សជាទីស្រលាញ់ បើសិនជាយើងប្រើបា្រស់វា មិនថាកម្រិតណានោះទេ គឺវានិងធ្វើឲ្យយើងលេងស្គាល់អ្វីទាំងអស់ ក្លាយជាមនុស្សកោងកាច សាហាវ ,អាចក្លាយជាឃាតករ ,និងអាចទៅជាជនល្មើស លួច ,ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារ ,ខ្លួនឯង និងសង្គមស្អប់ខ្ពើមមិនត្រូវការ ទោះបីយើងមានចំណេះវិជ្ជាក៏ដោយ

Read More
សន្តិសុខ​សង្គម

សាកសពដែលលិចទូកនៅស្រុកស្អាង៣នាក់បានរកឃើញអស់ហើយ

កណ្តាល៖ ហេតុការណ៍សោកនាកម្មមួយគួរអោយ សោកស្តាយ បណ្តាលអោយមនុស្សមួយគ្រួសារបាន លិចទូកកណ្តាលទន្លេរ សង្គ្រោះបានពីនាក់ និងបាត់ ខ្លួនបីនាក់ ខណៈកូនៗបបួលគ្នាជិះទូកដើរលេង។ សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៨ វេលា ម៉ោង០២និង០០នាទីរសៀល មានហេតុការលិចទូក នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

Read More