Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

បើកLucky Cafe 24h បង្កប់ល្បែងភ្នាល់បាល់ក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលើ អាជ្ញាធរមើលមិនឃើញ

ភ្នំពេញ៖ ទីតាំងភ្នាល់បាល់ខុសច្បាប់មួយកន្លែងដែលមានស្លាកយីហោ Lucky Cafe 24h ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកទទួលអ្នកញៀនល្បែងសុីសងនេះទាំងយប់ទាំងថ្ងៃ២៤ម៉ោងលើ២៤ម៉ោង តែបែជាសមត្ថកិច្ចមិនចុះបង្ក្រាបខណៈដែលទីតាំងនេះនៅក្បែរក្លៀកប៉ុស្ដិ៍នគរបាលចាក់អង្រែលើ សង្ស័យលោកមេប៉ុស្ដិ៍និងម្ចាស់ទីតាំងបើកល្បែងខុសច្បាប់ត្រូវរ៉ូវគ្នាទើបបើកបានយ៉ាងរលូនដូចឆ្នេះ។
. . ប្រជាពលរដ្ឋបានលើកឡើងថា បើយើងមើលពីខាងក្រៅគឺទីតាំងនេះដូចជាហាងកាហ្វេទំនើបមួយដោយដាក់ទ្វារកញ្ចក់តែមើលមិនឃើញដល់ខាងក្នុងនោះទេ ហើយមានបិទស្លាកយីហោ Lucky Cafe 24h តែបើយើងចូលទៅខាងក្នុងវិញនោះគឺមិនមានលក់កាហ្វេរនោះទេ គឺមានតែកន្លែងភ្នាល់បាល់និងល្បែងសុីសងដែលគេលេងតាមប្រព័ន្ធអុីនធរណេតប៉ុណ្ណោះ។
. . ប្រភពបន្តថា ជារាងរាល់ថ្ងៃទីតាំងនេះគឺមានអ្នកចូលលេងមិនចេះដាច់ទាំងថ្ងៃទាំយប់ចេញចូលជាហូរហែរមានទាំងក្មេងស្ទាវដែលធ្វើអោយពួកគាត់មានការភ័យខ្លាច។
. ប្រជាពលរដ្ឋមានការសង្ស័យថា ហេតុអ្វីបានជាទី តាំងបើកល្បែងសុីសងខុសច្បាស់បើកលេងទាំងយប់ ទាំងថ្ងៃនៅក្បែរប៉ុស្ដិ៍នគរបាលតែបើកលេងបានស្រួលបែបនេះ ឬមួយលោកមេប៉ុស្ដិ៍និងម្ចាស់ទីតាំងមានការត្រូវរ៉ូវ ឃុតឃិតគ្នាបើកល្បែងសុីសង ទាំងនេះ៕