Monday, April 21, 2025
Latest:
សុខភាព

សណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយក្រសួងសុខាភិបាល បញ្ជាក់ពីអ្នកវិជ្ជមានកូវីដ បានទៅស្នាក់នៅមួយយប់

ខេត្តក្រចេះ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ចាក់ផងដែរថា មនុស្សចំនួន៦២នាក់ ដែលជាបុគ្គលិក និងក្រុមគ្រួសារ របស់សណ្ឋាគារ ត្រូវបានយកសំណាកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារនេះតែម្តង នេះបើតាមការបញ្ចាក់ពី លោក សាម ណាល់ អភិបាលស្រុកស្នួល ខេត្តក្រចេះ៕