Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរឆក់ផ្ដាច់ជីវិតបុរសម្នាក់ទាំងព្រឹកនៅខណ្ឌចំការមន

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិង កន្លែងកើត ហេតុគួរឲ្យសង្វេក ! ចំណែកប្រពន្ធរងរបួសស្រាល ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជនរង គ្រោះជិះម៉ូតូដែញតាមក៏ត្រូវក្រុមជនសង្ស័យដែលជាអ្នកបិតគូទធាក់ ម៉ូតូបណ្ដាលឲ្យដួលបោកក្បាលនិងថូផ្កាស្លាប់ក្នុងថ្លុកឈាម
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី៣វិច្ឆិកាឆ្នាំ២០១៨ នៅចំណុចផ្លូវ ២៩៤កែងនិងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនសង្ស័យមួយបានធ្វើ សកម្មភាពឆក់កាបូបជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលជិះម៉ូតូឌុបគ្នានៅចំណុចកើតហេតុខាងលើ បានសម្រេច ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូរហូត មកដល់ផ្លូវ៣០២ក្បែផ្លូវលេខ៦៣ ស្រាប់ក្រុមជន សង្ស័យដែលជិះម៉ូតូបិតគូទនោះបានធាក់ម៉ូតូជនរង គ្រោះបណ្ដាលឲ្យដួលបោកក្បាលទៅនិងថូផ្កា ស្លាប់ បាត់បង់ជីវិតភ្លាមៗគួរឲ្យរន្ធត់ ចំណែកប្រពន្ធរងរបួស ស្រាល ។ ដោយឡែកក្រុមជនសង្ស័យបានជិះម៉ូតូគេច ខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ បន្ទាប់ពីកើត ហេតុភ្លាមៗសពជនរងគ្រោះត្រូវបានគេដឹកចេញពីកន្លែង ព្រោះខ្លាចនៅយូអ្នកសារព័ត៌មានមកថតផ្សាយ ច្រើន បាក់មុខបាក់មាត់របស់អធិការខណ្ឌចំការមន ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ ទឹកដីខណ្ឌចំការមន នេះសំបូរទៅដោយ ក្រុមចោរឆក់ប្លន់ជាញឹកញាប់ បង្កភាពអសន្តិសុខដល់ ការស់នៅរបស់ប្រជាពលរដ្ឋ ថែម ទាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន អសមត្ថភាពផងនោះ ធ្វើឲ្យក្រុមជនសង្ស័យហ៊ានធ្វើសកម្មភាពបានតាមតែ អំពើចិត្ត សមត្ថកិច្ចមិនខ្វល់ ៕

ចែករំលែកអត្ថបទ