Tuesday, September 30, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ក្រុងព្រះសីហនុក្លាយជាលានបនល្បែងសុីសងហ្គេមបាញ់ត្រី

ក្រុងព្រះសីហនុករណីហ្គេមបាញ់ត្រីកំពុងតែរីករាល ដាលដូចផ្សិត លោក អ៉ី សុខឡេងអភិបាលក្រុងព្រះ សីហនុធ្លាប់បានសន្យាកន្លងមកថា និងចុះចេញពី ដំណែងបើសិនជា លោកចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងខេត្តព្រះសីហនុមិនអស់! តែផ្ទុយទៅវិញមក ដល់ពេលនេះបែរជាឃើញទីតាំងហ្គេមបាញ់ត្រីកាន់ តែច្រើន ហើយមានថៅកែសុទ្ធសឹងតែជាជនជាតិចិន បានបើកជាកន្លែងបាញ់ត្រី រីកដូចផ្សិតជាច្រើនកន្លែង ដោយមិនញញើតនិងអជ្ញាធរពាក់ពន្ធ័ បន្តិចណាសោះ ឬអជ្ញាធរ ក្លាចក្រុមថៅកែ មានលុយទាំងនោះបានមិន

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ដែលស្លាប់នារីរកសុីផ្លូវភេទនៅត្រឡោក​បែកខណ្ឌទួលគោកត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់បាន

ភ្នំពេញ ៖ សមត្ថកិច្ច​ ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ​ជា​ឃាតករ​២​នាក់ដែលធ្វើ​ទារុណកម្ម ​ទៅលើនារី​រកស៊ី​ផ្លូវភេទ​ម្នាក់​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​ ​កាលពី​ថ្ងៃ​ទី​១៥ខែវិច្ឆិកាឆ្នាំ​២០១៨កន្លង​មក ។​ ក្រោយពេលស្រាវជ្រាវមកទើបដឹងថា​នារីរកសុីផ្លូវ​ភេទរូបនេះ​ស្នាក់​នៅផ្ទះគ្មានលេខតាមបណ្ដោយផ្លូវ៥៩៨ក្បែផ្លូវរថភ្លើងត្រឡោកបែក​ម្ដុំលក់ងៀវ​ស្ថិតនៅសង្កាត់ទឹកល្អក​១​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​ ។ បើតាម​ការ​ត្រួតពិនិត្យ​ និងធ្វើកោសល្យវិច្ឆ័យរបស់​សមត្ថកិច្ច​ បានឲ្យដឹងថា​ សព​នារី​រងគ្រោះត្រូវ​បាន​គេ​វាយ និង​ធ្វើ​ទារុណកម្ម​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ជាំ​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់​។

Read More
សន្តិសុខ​សង្គម

បើកបរលឿនក្នុងស្ថានភាពផ្លូវកំពុងជួសជុលមិនប្រយត្ន័រេចង្កូតរអិលធ្លាក់ផ្លូវបុកតូបលក់ដូរក្រឡាប់ផ្ងាជើងបណ្ដាល​ឲ្យស្ត្រីម្នាក់របួស​ធ្ងន់

កោះកុង ៖ បុរសម្នាក់បើករថយន្តម៉ាកWINGLE​ លឿនមិន​ប្រយត្ន័រេចង្កូតរអិលធ្លាក់ផ្លូវជ្រុលទៅបុកតូបលក់ដូររបស់ប្រ​ជាពលរដ្ឋក្រឡាប់ផ្ងាជើងបណ្ដាលឲ្យត្រូវស្ត្រីម្ចាស់តូបវ័យជាង៥០ឆ្នាំម្នាក់រង​របួសធ្ងន់​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ឋត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៥និង៥០នាទីព្រឹកថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ចន្លោះគីឡូ​ម៉ែត្រ​លេខ១៨-១៩ត្រង់ចំណុចភូមិតាធង ឃុំដងពែង ស្រុក​ស្រែអំបិល ខេត្តកោះកុង ។ អ្នកបើកបររថយន្តបង្កមានឈ្មោះ ណែត នី ភេទប្រុស អាយុ​៤០ឆ្នាំ មានទៅលំ​ ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

Read More
សន្តិសុខ​សង្គម

មានការភ្ញាក់ផ្អើលករណីឃាតកម្មតែសមត្ថកិច្ចមិនឲ្យអ្នកព័ត៌​មានឡាយសង្ស័យមានអាកំបាំង

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៨​ ​ដោយប្រជាពល​រដ្ឋបានរាយការណ៍ថា​មានករណីឃាតកម្ម​នៅតាមបណ្ដោយ​ ផ្លូវ៥៩៨ត្រង់ចំណុចផ្ទះ​ម៉ាស្សាមួួយក្បែផ្លូវរថភ្លើងម្ដុំលក់ងៀវ​ ត្រឡោកបែក​ ស្ថិតន​ក្នុងសង្កាត់ទឹកល្អក១​ ខណ្ឌទួលគោក​រាជធានីភ្នំពេញ​ ។ ខណៈដែលកម្លាំងសមត្ថកិច្ចចុះទៅកន្លែង​កើតហេតុ​ បានហាមឃាត់អ្នកសារព័ត៌មានមិនអោយឡាយ​ហាក់មានការលាក់បាំង​ និងមានអ្នកខ្លះប្រាប់ថា​ ករណីនេះ​ជាករណីស្លាប់នារីម៉ាស្សា​ហើយសពទៅចោលនៅវត្តទឹកថ្លា​ តែនៅផ្ទះកើតហេតុ​ មានក្លិនស្អុយ​ហើយត្រវ​ បានសមត្ថកិច្ចហាមមិនអោយអ្នកសារព័ត៌មានចូលថាក្នុងផ្ទះ​ សង្ស័យមានអាកំបាំង​ ។ BA003F10-BD9B-4E8E-8E16-1FB53C2DFBEC

Read More
សន្តិសុខ​សង្គម

ស្រវឹងស្រាជោគជាំបើករថយន្តបុករះរឺម៉កម៉ូតូកង់បីនិងម៉ូតូជាច្រើនគ្រឿង​បណ្ដាលឲ្យម្ចាស់កង់បីម្នាក់របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីម៉ាក​ហ្វរន័មួយគ្រឿងមិនប្រយត្ន័ជ្រុលចង្កូតទៅបុករឺម៉កម៉ូតូកង់បី​១គ្រឿងនិងបន្តបុករះម៉ូតូ៣គ្រឿងទៀតដែលចតស្រៀម​នៅមុខភោជនីយដ្ឋាន វិចិត្រ សម្បត្តិ រុញអូសជាច្រើនម៉ែត្របណ្តាលឲ្យម្ចាស់កង់បីម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី​យប់ថ្ងៃទី១៨ខែវិច្ឆការឆ្នាំ២០១៨​នៅចំណុចមុខភោជនីយដ្ឋា​ន​(វិចិត្ត សម្បត្តិ)តាមបណ្តោយផ្លូវ២១៥កែងនិង១៥០ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។   បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើកស៊េរីទំនើបមួយគ្រឿងម៉ាកហ្វរន័ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2AK-8666ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិសដៅពីត្បូង​ទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបាន​រថយន្តបានរេចង្កូចមកខាងស្តាំជ្រុលទៅបុករឺម៉កម៉ូតូកង់បី​មួយគ្រឿងពណ៌ក្រហមដែលម្ចាស់អង្គុយនៅខាងក្នុងចត​ស្រៀមតាមចិញ្ចើមផ្លូវស្របទិសដៅគ្នាពីក្រោយពេញ​ ទំហឹងរួចរុញទៅមុខជ្រុលទៅបុករះម៉ូតូ៣គ្រឿងទៀត​១គ្រឿងម៉ាកPCXពណ៌ស​ ២សង់សេ១២៥ស៊េរី០៨ពណ៌ខ្មៅ ៣សង់ស៊េរីចាស់សេ១១០ពណ៌ទឹកបុិច ចតក្បែរម៉ូតូកង់បីរុញអូសទៅមុខជាច្រើនម៉ែត្រផ្លោងម្ចាស់ម៉ូតូកង់បីបោកទៅនិងថ្នល់រងរបួសបាក់ដៃស្តាំម្ខាងនិងជើងខាងឆ្វេងរបួសធ្ងន់។​ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូមកពីផ្ទះម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនិងកូនតូចគួរឲ្យសង្វេក

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីផ្ទះម្ដាយត្រូវបុកគ្នាជា​មួយរថយន្តបាឡែនផ្លោងដួលកណ្ដាលថ្នល់បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកពីក្រោយបុកនិងកិនបន្ថែម​ពី​លើ​ស្លាប់យ៉ាងអាណោចអធម៌​ ចោលប្រពន្ធនិងកូនទើបតែអាយុ៣ខែ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ​២០១៨​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងភូមិរលួសសង្កាត់​ ជើងឯក​ ខណ្ឌដ្កោ​ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះមានឈ្មោះ​ កង​ ធី​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរប​កម្មករោងចក្រ​ មានប្រពន្ធនិងកូនតូចអាយុទើបតែបាន៣ខែ​ស្នាក់​នៅម្ដុំព្រែកកំពឹស​ មានស្រុកកំណើត​ភូមិកណ្ដាល​ ឃុំស្វាយ​ចេក​ ស្រុករំដួល​ ។

Read More
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់បាញ់រថយន្ត១១គ្រាប់ព្រោះខឹងម្ដាយរករឿងផ្អើលពេញខារ៉ាអូខេ​ យីហោ (ពិភពរាត្រី)

ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខឹងម្ដាយទៅរករឿង ខណៈពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយ អើងកង នៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្ទុះយកកាំភ្លើង បាញ់ទម្លុះរថយន្តរបស់ខ្លួន អស់១១គ្រាប់ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

Read More
សន្តិសុខ​សង្គម

អាសូរប្រាក់រៀលខ្មែរណាស់លោកអើយមានហើយគេមិនយក

យោងតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេរសារបង្ហោះនៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​៖ ដោយមានខ្លឹមសារថា​ អាសូរប្រាក់រៀល​ខ្មែរ​ មន្ត្រីចរឹកថ្លៃ​ មិនទទួលយកលុយជាតិខ្លួនឯង​ (ហើយថែមទាំងឲ្យ​ បងប្អូនជួយចែកចាយបន្ត​ ដើម្បីឲ្យមានចំណាត់ការលើមន្ត្រីថោកទាបនេះ​ )​ និងបានរៀបរាប់បន្តថា​ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ?​ (​ ពេលខ្ញុំអោយលុយខ្មែរ៤០០០០០៛​ មន្ត្រីទារ​៤២០០០០៛​

Read More
សន្តិសុខ​សង្គម

សាហាវណាស​ ! ក្រុមចោរដាវសាំមរ៉ៃ៤នាក់កាប់ជនរង​គ្រោះដែលមានគ្នា៦​នាក់ប្លន់យកម៉ូតូបាន​សម្រេច​រួចគេចខ្លួន​ដោយ​សុវត្ថិភាព

ភ្នំពេញ៖ យុវជនប្រុសស្រី៦នាក់​ នាំគ្នាអង្គុយ ក្បែអូតែលសុខា​ ដល់យប់ស្ងាត់ត្រូវជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ប្រដាប់ដោយដាវសាំមរ៉ៃ៤ដើម បានធ្វើសកម្មភាពកាប់​បណ្ដាលឲ្យរងរបួសរួចប្លន់យកម៉ូតូបានសម្រេច​ ជិះគេច​ខ្លួន​បាត់​ដោយសុវត្ថិភាព​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​១២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្បែរអូតេលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់មានឈ្មោះ ហេង

Read More
សន្តិសុខ​សង្គម

បុរសម្នាក់មានជំងឺប្រចាំកាយរាំរៃលេបថ្នាំលើសកម្រឹតប្រតិកម្មគាំងបេះស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ មានជម្ងឺ​ ប្រចាំកាយរាំរៃ​បានទិញថ្នាំ​ ពេទ្យមកហូប​ លើសកម្រិត​ ខណៈ​ដែលកម្លាំងរបស់គាត់កំពុងចុះខ្សោយ​ បែជាប្រតិកម្មថ្នាំ គាំងបេះដូងស្លាប់បាត់ បង់ជីវិតគួរឲ្យអាសូរ​ តែដោយសារក្រុមគ្រួសារមិនអស់ចិត្ត បានហៅក្រុមសង្រ្គោះ ទៅពិនិត្យ​ រួចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបុរីសន្តិភាព២

Read More