Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ដែលស្លាប់នារីរកសុីផ្លូវភេទនៅត្រឡោក​បែកខណ្ឌទួលគោកត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់បាន

ភ្នំពេញ ៖ សមត្ថកិច្ច​ ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ​ជា​ឃាតករ​២​នាក់ដែលធ្វើ​ទារុណកម្ម ​ទៅលើនារី​រកស៊ី​ផ្លូវភេទ​ម្នាក់​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​ ​កាលពី​ថ្ងៃ​ទី​១៥ខែវិច្ឆិកាឆ្នាំ​២០១៨កន្លង​មក ។​ ក្រោយពេលស្រាវជ្រាវមកទើបដឹងថា​នារីរកសុីផ្លូវ​ភេទរូបនេះ​ស្នាក់​នៅផ្ទះគ្មានលេខតាមបណ្ដោយផ្លូវ៥៩៨ក្បែផ្លូវរថភ្លើងត្រឡោកបែក​ម្ដុំលក់ងៀវ​ស្ថិតនៅសង្កាត់ទឹកល្អក​១​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​ ។

បើតាម​ការ​ត្រួតពិនិត្យ​ និងធ្វើកោសល្យវិច្ឆ័យរបស់​សមត្ថកិច្ច​ បានឲ្យដឹងថា​ សព​នារី​រងគ្រោះត្រូវ​បាន​គេ​វាយ និង​ធ្វើ​ទារុណកម្ម​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ជាំ​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់​។