Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់បាញ់រថយន្ត១១គ្រាប់ព្រោះខឹងម្ដាយរករឿងផ្អើលពេញខារ៉ាអូខេ​ យីហោ (ពិភពរាត្រី)

ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខឹងម្ដាយទៅរករឿង ខណៈពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយ អើងកង នៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្ទុះយកកាំភ្លើង បាញ់ទម្លុះរថយន្តរបស់ខ្លួន អស់១១គ្រាប់ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សាក្សីបាននិយាយឲ្យដឹងថា នៅ មុនពេលកើតហេតុ មន្ត្រីនគរបាលជាជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង “ពិភពរាត្រី” ខាងលើ ខណះពេលកំពុង ឪប ស្រី និង ច្រៀងលេងកម្សាន្តសប្បាយ អើងកង ក៏ ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារនឹងម្ដាយយ៉ាងខ្លាំង ក៏ ស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនអស់ចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ បង្កឲ្យមានការ ភ្ញាក់ផ្អើល ភ្ញៀវ រត់ជាន់ជើងគ្នា ។
ប្រភពដដែលបន្តថា ក្រោយពីបាញ់ រួច ជនបង្កបានរត់គេចខ្លួន បាត់ ស្រមោល ពោល គឺទាំងម្ដាយ និងកូន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។បន្ទាប់មក ទើប កំលាំង ខណ្ឌចំការមន និងកម្លាំងនគរបាល ព្រមទាំងកម្លាំងអាវុធហត្ថ បានចុះមកកន្លែងកើតហេតុ ដើររើសសំបកគ្រាប់ ដើម្បីធ្វើការតាមជំនាញ។
ប្រភពដដែលបន្តថា ក្រោយកើត ហេតុ ដោយ ខ្លាច មានបញ្ហា ដល់ហាងផឹកស៊ី មេការ ហាង ខារ៉ាអូខេ “ពិភពរាត្រី” បាននាំគ្នា រុញរថយន្ត ដែលរងការបាញ់ប្រហារ ដោយ មន្ត្រីនគរបាលរូបនោះ ទៅលាក់ទុកនៅចម្ងាយប្រហែល១០០ម៉ែត្រ ពីកន្លែងបាញ់នៅចំណុចមុខខារ៉ាអូខេ “ពិភពរាត្រី។ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវរកមន្ត្រីនគរបាល ដែលជាជនបង្កការបាញ់បោះនោះ យកមកដោះស្រាយតាមនីតិវិធីច្បាប់៕