Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

បត់រថយន្តឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលទៅ​បុកម៉ូតូផ្លោងបុរសម្នាក់បោកនឹងខឿនផ្លូវបែកក្បាលស្លាប់

ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់បើករថយន្ត​ បត់ឆ្លងផ្លូវ​លឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយ​គ្រឿង​ ​ជិះដោយបុរសម្នាក់​បណ្តាល​ឲ្យផ្លោងជិត១០ម៉ែត្រទៅបោកនឹងខឿនផ្លូវបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈាន​ ចូលថ្ងៃទី​៣០ខែតុលាឆ្នាំ២០១៩នៅចំណុច​មុខក្រុមហ៊ុន​ ​លក់រថយន្តតូយូតា​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌ​សែនសុខ ។

សពជនរងគ្រោះមានឈ្មោះ លៀង លីហុង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរដឹកឥវ៉ាន់ស្នាក់​នៅក្នុងបុរីចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌ព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញ​រថយន្ត ឡិចសុីសRX-300មួយគ្រឿងពណ៌ស​ ​​ពាក់​ស្លាកលេខភ្នំពេញ2AN-5652​ បើកបរ​ដោយបុរស​វ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ទិស​ដៅ​ ពីលិច​ទៅ​​កើត​ ខណៈមកដល់ចំណុចកើតហេតុ​បាន​ ​បត់ឆ្វេងឆ្លងទៅផ្លូវបេតុងម្ខាងទៀតក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ក៏ជ្រុលទៅ​បុកម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅពាក់​ស្លាកលេខភ្នំពេញ1AW-9959ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅ​លិចពេញទំហឹងបណ្តាលឲ្យជនគ្រោះផ្លោងជិត១០ម៉ែត្រទៅបោកនិងខឿនផ្លូវបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌។​ បន្ទាប់ពីកើត​ភ្លាមៗ​ ម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយក​ទៅសួរនាំ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិង​រថយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់​ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕