Monday, September 29, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ចុម! ស្ត្រីកូន២លង់ស្នេហ៍មេបញ្ជាការរងខណ្ឌជ្រោយចង្វារចង់សម្លាប់ខ្លួន

ភ្នំពេញ៖ សង្គមខ្មែរសព្វថ្ងៃមានសុខសន្តិភាព និងច្បាប់រដ្ឋធម្មនុញ្ញ និងវប្បធម៌ប្រពៃណីទំលៀមទំលាប់ល្អ ដែលមានការទទួលស្គាល់ពេសពេញពិភពលោក ។ នៅក្នុងអក្សរសាស្ត្រខ្មែរ ច្បាប់ប្រុស ច្បាប់ស្រី ប្រពៃណីទំលៀមទំលាប់ បង្កើតគ្រួសារមានប្តីប្រពន្ធទៅតាមច្បាប់ប្រទេស ខុសពីសត្វធាតុ ។ ដោយឡែកលោក រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣ តួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើអោយស្ត្រីកូន២ដែលមានប្តីចង់សម្លាប់ខ្លួន ។

Read More
សន្តិសុខ​សង្គម

អួតខ្លួននៅមុខស្រីថាជាយោធាផ្កាយ៣តែចរិកធូថ្លៃ​ បបួលនារីអ្នកចំរៀងទៅដេក នាងមិនព្រមទះកំផ្លៀង៣ដៃត្រូវនាងមក​ដាក់ពាក្យបណ្ដឹង

ភ្នំពេញ៖ បុរសម្នាក់អួតខ្លួនថាជាមន្ត្រីរយោធាពាក់ផ្កាយ៣ រួមនិងបក្ខពួកប្រុសស្រី៥ទៅ៦នាក់ទៀតជិះរថយន្ត២ទៅ៣​គ្រឿងមកចូលផឹកសុីនៅភោជនីយដ្ឋានបឹងមាស ហើយបាន​ពេញចិត្តនិងស្ត្រីជាអ្នកចម្រៀងម្នាក់បានបបួលនាងទៅដេក តែនាងមិនព្រម​ ស្រាប់តែលោកផ្កាយ៣រូបនោះទះកំភ្លៀង​៣ដៃរួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩​ នៅចំណុច​ភោជនីយដ្ឋាន បឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បើតាមសម្ដីជនរងគ្រោះមានឈ្មោះ យិន ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូគេចពីរថយន្ដគេដេញបុកជ្រុលទៅបុក​បង្គោល់​ភ្លើងស្លាប់គួរអោយសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿងត្រូវរថយន្ដមិនស្គាល់ម៉ាក​ដេញបុកពី​ក្រោយ ភ័យពេកជិះគេចពីរថយន្ដជ្រុល​ ហោះឡើងលើឃឿងទ្រូងផ្លូវទៅបុកបង្គោល់ភ្លើងបណ្ដាលឲ្យបោកក្បាលធ្លាយខួរស្លាប់គួរឲ្យរន្ធត់ ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង១ និង១០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ៦Aត្រង់ចំណុច​សាលាបឋមសិក្សាព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP-2986 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន

Read More
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនបន្ទាប់​ពី​ធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់​ជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរសព្ទ័​ដៃពីនារីម្នាក់មិនបានសម្រេច​ ភ្លាត់ស្នៀតជួលម៉ូតូ​ ត្រូវបាន​ប្រជាពលរដ្ឋនិងជនរងគ្រោះចាប់បានម្នាក់វាយទ្រោមខ្លួន​ ទើប​ ប្រគល់ឲ្យសមត្ថកិច្ច​ ៖​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់​ផ្អើល​ នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី​២៧​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ ជនសង្ស័យម្នាក់ដែលចាប់បានមានឈ្មោះ​ ថា

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំញៀន១១កញ្ចប់

ភ្នំពេញ៖​ ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន​២នាក់ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួននឹងបានដក​ហូតថ្នាំញៀន​១១កញ្ចប់​ ៖​ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង​៣​នឹង​៤០នាទីរសៀលថ្ងៃទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ នៅចំណុច​ភូមិខ្វារ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនរួមមានទី១​ ៖​ ឈ្មោះ​ ហេង​ វិបុត្រ​ ២៣​

Read More
សន្តិសុខ​សង្គម

រថយន្ដកុងតឺន័របើកលឿនវាក់និងរថយន្តចេញពីរោងចក្របួង​ចង្កូតឡើងទ្រូងផ្លូវជ្រុលបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្ដធំដឹកទូរកុងតឺន័រមួយគ្រឿងបើកលឿនមិនប្រយ័ត្នវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងទៀតបើកចេញពីក្នុងរោងចក្រ បួងចង្កូតឡើងសួរច្បារពុះចែកទ្រូងផ្លូវបន្ដជ្រុលទៅ​បុក​បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម និងរងការខូចខាត​សួនច្បារ​ ។  គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុច​រោងចក្រ​ W ហ្គាមេន​ តាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-2147 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកបើកចេញពីក្នុងរោងចក្រ

Read More
សន្តិសុខ​សង្គម

ទីតាំងភ្នាល់បាល់អនឡាញរីកដូចផ្សិតនៅខណ្ឌច្បារពៅសមត្ថកិច្ចគ្មានវិធានការបង្ក្រាប

ភ្នំពេញ៖ ទីតាំងភ្នាល់បាល់តាមអនឡាយជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកំពុងបើកដំណើរលេងយ៉ាងរលូនគ្មានខ្វល់នឹងសេចក្តីណែនាំរបស់អាជ្ញាធរបន្តិចឡើយ​ ។ ជុំវិញបញ្ហានេះមានការលើកឡើងថា​ មូលហេតុដែលនាំអោយមានល្បែងសុីសងជាពិសេស​ ល្បែងភ្នាល់បាល់អនឡាញជាច្រើនកន្លែងកើតមានក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ​ គឺសង្ស័យថាលោកអធិការខណ្ឌមិនបានធ្វើរបាយការណ៍ជុំវិញទីតាំងល្បែងសុីសងទាំងនេះបញ្ជូនទៅថ្នាក់អភិបាលទើបម្ចាស់ទីតាំងណេតភ្នាល់បាល់ទាំងនោះបានចិត្តពង្រីកសាខាខ្លួនដោយគ្មានញញឹតនឹងចំណាត់ការឬក៏សេចក្តីណែនាំរបស់អាជ្ញាធរសោះឡើយ។ គួរបញ្ជាក់ថា​កន្លងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារ​អំពៅ​បានដាក់បញ្ជាយ៉ាងកំហិតដល់មន្ត្រីក្រោមឱវាទត្រូវតែ​លុបបំបាត់អោយបាននៅល្បែងសុីសងគ្រប់ប្រភេទនឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំអោយកើតមានក្នុងមូលដ្ឋាន​ តែ​ផ្ទុយទៅវិញលោក​ អេម​ សារ៉ាវុធអធិការខណ្ឌច្បារអំពៅ​ហាក់ដូចមិនអនុវត្តន៍តាមបទបញ្ជាលោកអភិបាលខណ្ឌឡើយដោយបណ្តែតបណ្តោយអោយមានល្បែងសុីសង​ ដូចជា​ កន្ទុយលេខ​ ល្បែងភ្នាល់បាល់តាមអនឡាញបាននឹងកំពុងបើកលេងយ៉ាងរលូនដោយលោកអធិការគ្មានចំណាត់ការបង្ក្រាបនោះឡើយ​ ៕

Read More
សន្តិសុខ​សង្គម

រថយន្តយីឌុបធុនយក្សបួងចង្កូតមិនទាន់បុកទំលុះហាងលក់ទូរ​សព្ទ័រងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តយីឌុបធុនយក្សមួយគ្រឿង ដែលគេដឹងថា​បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹកលើសចំណុះ ខណះ​ដល់ផ្លូវបែកជាបួនបួងចង្កូតមិនទាន់ជ្រុលទៅបុកទំលុះចូលហាងលក់ទូរសព្ទមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកប​រ​រងរបួស។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលាម៉ោង១២ និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តយីឌុបមួយគ្រឿង

Read More
សន្តិសុខ​សង្គម

ធ្វើជាទិញសុទ្ធដកកាំភ្លើងខ្លីប្លន់យកកាបូបលុយនិងទូរសព្ទដៃ​បាន២គ្រឿងនៅខណ្ឌទួលគោក

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាព ដកកាំភ្លើងខ្លីផ្ចុងប្លន់យកកាបូបលុយ និងទូរសព្ទដៃអស់២​គ្រឿង​ពីនារី៣នាក់បានសម្រេច បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោងជាង៩យប់ ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែង យីហោ ( កន្និកា ស្រីតូច អ៊ុតសក់) ជាប់ផ្លូវលេខ៥៩៨​ កែងផ្លូវលេខ៣១៧​ ស្ថិតក្នុងសង្កាត់​បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

សិស្សសាលាពីរនាក់ជិះម៉ូតូឌុបគ្នាវ៉ារថយន្តកុងតឺន័រមិនផុតទាក់ចង្កូតដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងម្នាក់​ទៀតរបួសស្រាល

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នឹងម្នាក់ទៀតបានរងរបួសស្រាលខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាព្យាយាមវ៉ារថយន្តមិនផុតរេចង្កូតដួលខ្ទាតចូលក្រោមរថយន្ត​ កាលពីវេលាម៉ោង៤នឹង១០នាទី​ ល្ងាចថ្ងៃទី២៦​ ខែកុម្ភះ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​ វិមានឈ្នះឈ្នះ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ ។ យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ធី​ សុ​វណ្ណ​ អាយុ​ ១៨ឆ្នាំ​ ជាសិស្សវិទ្យាល័យសែនសុខ​ ស្នាក់នៅភូមិចេក​

Read More