Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

អួតខ្លួននៅមុខស្រីថាជាយោធាផ្កាយ៣តែចរិកធូថ្លៃ​ បបួលនារីអ្នកចំរៀងទៅដេក នាងមិនព្រមទះកំផ្លៀង៣ដៃត្រូវនាងមក​ដាក់ពាក្យបណ្ដឹង

ភ្នំពេញ៖ បុរសម្នាក់អួតខ្លួនថាជាមន្ត្រីរយោធាពាក់ផ្កាយ៣ រួមនិងបក្ខពួកប្រុសស្រី៥ទៅ៦នាក់ទៀតជិះរថយន្ត២ទៅ៣​គ្រឿងមកចូលផឹកសុីនៅភោជនីយដ្ឋានបឹងមាស ហើយបាន​ពេញចិត្តនិងស្ត្រីជាអ្នកចម្រៀងម្នាក់បានបបួលនាងទៅដេក តែនាងមិនព្រម​ ស្រាប់តែលោកផ្កាយ៣រូបនោះទះកំភ្លៀង​៣ដៃរួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩​ នៅចំណុច​ភោជនីយដ្ឋាន បឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះ យិន ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអ្នកចំរៀងប្រចាំភោជនីដ្ឋាន បឹងមាស
ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាបានរៀប​រាប់ប្រាប់អ្នកសារព័ត៍មានថា​ នាងបានមកច្រៀងនៅភោជនីដ្ឋាន​បឹងមាស​ បានប្រាំមួយខែមកហើយ មិនដែលមានភ្ញៀវណា​ម្នាក់មើលងាយនាងបែបនេះទេ ទើបតែយប់ថ្ងៃកើតហេតុ​ស្រាប់តែមានបុរសម្នាក់អួតខ្លួនថាជាយោធាពាក់ផ្កាយ៣និងបក្ខពួកប្រុសស្រី៥ទៅ៦នាក់ទៀតបានបើករថយន្ត២ទៅ៣​គ្រឿងមកផឹកសុី ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះបើករថយន្តម៉ាស្តារពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ02-2-1215បាននាំគ្នាចូលមកផឹកសុីយ៉ាងសប្បាយ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីរយោធា​នោះបានហៅអ្នកចំរៀងចំនួន៤នាក់រួមនិងរូបនាងផងដែល​កំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរនៅខាងក្រោម ស្រាប់តែកំពុងតែរាំៗជនដៃដល់នោះបានមកនិយាយជាមួយនាងថា នៅផឹកសុីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៍មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះដែរស្រាប់តែជនដៃដល់នោះបានមកនិយាយលួមលោមនាងទៀត ហើយបានបបួលរូបនាងទៅដេកតែនាងឆ្លើយវិញថានាងខ្ញុំមិនលក់ខ្លួនទេ លក់តែសម្លែងទេ ធ្វើឲ្យជនដៃដល់ផ្ទុះកំហឹងខឹងសម្បាយ៉ាងខ្លាំងបានស្ទុះមកទះកំភ្លៀងនាងចំនួន៣ដៃ​បន្ទាប់មកក៍ប្រញាប់ញាល់បើករថយន្តចេញពីកន្លែងហេតុតែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួន។​ តែមិនបានស្គាល់ឈ្មោះនិងប្រវត្តលោកផ្កាយ៣ធូថ្លៃនោះទេ​ ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៌មាន​នាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារដើម្បីឲ្យសមត្ដកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ដែល​អួតខ្លួនថាជាផ្កាយ៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕