Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តយីឌុបធុនយក្សបួងចង្កូតមិនទាន់បុកទំលុះហាងលក់ទូរ​សព្ទ័រងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តយីឌុបធុនយក្សមួយគ្រឿង ដែលគេដឹងថា​បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹកលើសចំណុះ ខណះ​ដល់ផ្លូវបែកជាបួនបួងចង្កូតមិនទាន់ជ្រុលទៅបុកទំលុះចូលហាងលក់ទូរសព្ទមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកប​រ​រងរបួស។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលាម៉ោង១២ និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A -1959 បានដឹកឥវ៉ានសំពីងសំពោងកំពស់ប្រហែល៥ម៉ែត្រ បានធ្វើដំណើរផ្លូវបេតុងព្រៃសរ ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណះមកដល់ចំនុចកើតហេតុខាងលើបានបួងចង្កូតមកខាងឆ្វេងឡើងផ្លូវ២១៧ តែដោយសារផ្ទុកលើសចំណុះមិនមកបាន ក៏បណ្ដាលឲ្យបុកទំលុះចូលហាងលក់ទូរសព្ទ័លិចក្បាលរថយន្តបាត់តែម្ដង បណ្ដាលឲ្យរថយន្តបង្ក និងសម្ភារៈក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ។

ដោយឃើញសភាពមិនស្រួលប្ដីប្រពន្ធពីរនាក់ដែលបង្កហេតុ​ខាងលើ បានទុករថយន្តចោលហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ