Thursday, July 10, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ស្ងាត់ៗសង្វៀនជល់មាន់និងបាញ់អាប៉ោងនៅក្នុងចំការស្វាយ ស្រុកត្រពាំងប្រាសាទ បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ!

ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែល ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ ដែលបានបិទមួយរយៈពេលខ្លីនោះ ឥឡូវនេះមានបុរសជើងខ្លាំងម្នាក់ឈ្មោះ(ស្រួច) កំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជិតពីរខែវិញហើយ តិចអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានអត់ដឹងទៅ? ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅក្នុងចំការស្វាយ ក្រោយបានបិទមួយរយៈពេលខ្លីមក ឥលូវបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងដែរឬទេ ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?

Read More
សន្តិសុខ​សង្គម

ទីតាំងល្បែងសុីសង​ ជល់មាន់និងអាប៉ោងដ៏ធំ នៅភូមិអូរ​នាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ចមិនបង្ក្រាប​ ពលរដ្ឋដាក់​សង្ស័យថា​ ជាឆ្នាំងបាយ​ របស់លោកសៅ សារឿន​ ​ អធិការនគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖​ ពលរដ្ឋបានលេីកឡេីង​ថា​! ពិតជាមិនធម្មតាមែនទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោង​ ដ៏ធំមួយកន្លែង​នៅ​ ភូមិអូរនាង សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើក​លេងភ្នាល់​ដាក់​លុយចាញ់ឈ្នេះរាប់សិបលាន​ បានឡេីងរលួន​ កក្រើកក្រុងប៉ោយ​ប៉ែត បែជាលោក​ លោកសៅ សារឿន​ ​ អធិការនគរបាលក្រុង​ និងមន្ត្រីពាក់ពន្ធ័នាំគ្នាសំងំស្ងៀម​ មិនបង្ក្រាប​ ធ្វេីឲ្យមហា​ជន​

Read More
សន្តិសុខ​សង្គម

ទីតាំងបនល្បែងសុីសងជល់មាន់នៅភូមិអូរ​នាង​សង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត​ បេីកលេងគគ្រឹកគគ្រេងសមត្ថកិច្ចមិនបង្ក្រាប

បន្ទាយមានជ័យ​ ៖​ យោងតាមប្រភពច្បាស់​ការ​បាន​ឲ្យដឹងថា​ នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទីតាំងបនល្បែងសុីសង​(ជល់មាន់)​ ​មួយកន្លែងកំពុងបេីកលេងយ៉ាងអាណាធិបតេយ្យ​ ធ្វេីឲ្យមហាជន សង្ស័យថា! ​មានការ​បេីកភ្លេីងខៀវពីសំណាក់អាជ្ញាធរមាន​សមត្ថកិច្ច​មូលមូលដ្ឋាន​ ទេីបមិន​មានការបង្ក្រាប​ ។ ប្រភពបានបញ្ជាក់ថា​ ទីតាំងបនល្បែងមួយនេះ​គឺមានបុរសម្នាក់ឈ្មោះ​ ភ័ក្រ​ ជាអ្នកកាងជួយមេីល​ការខុសត្រូវនិងសម្រប​សម្រួល​ អ្នកការសែត​ និងមានការហាមឃាត់យ៉ាងតឹង​រឹងទៀតផង​

Read More
សន្តិសុខ​សង្គម

លោក​ ជុន​ រ៉ា​វី​ ស្នេី​ឲ្យ​លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​ ចូល​ខ្លួន​មកដោះ​ស្រាយ​រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​ជិត​ ២​ ម៉ឺន​ដុល្លារ​ ជា​បន្ទាន់​! ! !

ភ្នំពេញ​៖​ តាម​ការ​បញ្ជាក់​ពី​លោក​ លោក​ ជុន​ រ៉ាវី​ ដែល​មាន​តួនាទី​ជា​ប្រធានទី​ផ្សារ​នៃ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​ ដែរ​មាន​ទីតាំង​ស្ថិតនៅ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤​ ​ ឧសភា​​ ឆ្នាំ​២០២២នេះ​ថា​ លោក​ អ៉ឹម​ វិបុល​ នាយ​ក្រុម​ហ៊ុន​ ឌី​ ខន​ ខូអប​ភេី​រេប​សិន​

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ខដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប៉ុនប៉ង​ លួចទ្រព្យសម្បត្តិប្រជា​ពលរដ្ឋ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាល​ ខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​ បានធ្វេីសកម្មភាព​ ប៉ុនប៉ងលួច​កាច់សោរម៉ូតូ​របស់ប្រជាពលរដ្ឋ​តែមិនបានសម្រេច​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបាន​​ធ្វេី​ឡេីងកាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៣០នាទី ទាបភ្លឺ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ ករណី​(គាស់ទ្វារ​ របងលួចយកទ្រព្យសម្បត្តិ​ប្រជា​ពលរដ្ឋ​ )

ភ្នំពេញ ៖​ កម្លាំងនគរបាល​ ប៉ុស្តិ៍រដ្ឋបាលស្ទឹង​មានជ័យទី៣​ ល្បាតក្នុងមូលដ្ឋាន​ ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន៣នាក់​ ៖​ ហេតុការណ៍​នេះកេីតឡេីងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៤ និង០០ នាទីទៀបភ្លឺ នៅចំណុចផ្ទះលេខ157B ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

Read More
សន្តិសុខ​សង្គម

នគរបាល​ ខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង​ចំណោមបក្ខពួកពីរ​ ករណីកាប់ប្លន់

ភ្នំពេញ​ ៖​ ដោយមានការបញ្ជាផ្ទាល់ពីលោក​វរសេនីយ៍ទោ​ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោម​បក្ខពួកពីរនាក់​ ករណីកាប់ប្លន់យកម៉ូតូពីជន​រងគ្រោះកាល​ពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២ វេលាម៉ោង​២៣និង០០នាទី នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់​ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។ លោក

Read More
សន្តិសុខ​សង្គម

ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត លួចបង្កប់ល្បែងជល់មាន់អនឡាញ​ ក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ​

កណ្តាល៖ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ ក្រុងតាខ្មៅ​ តែម្តង​ បានលួចបង្កប់ល្បែងជល់មាន់អនឡាញ​ និង​ បៀរ​ ផងដែរ​ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ​ ។ ប្រភពព័ត៌មានច្បាស់ការណ៍​ បង្ហេីបប្រាប់ថា​ ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត​ មួយនេះ​ បេីកទាំងល្បែងជល់មាន់អនឡាញ​ និង​

Read More
សន្តិសុខ​សង្គម

អុញនោះស្ងាត់ៗទីតំាងសង្វៀនជល់មាន់និងអាប៉ោង​នៅ សង្កាត់ជ្រាវ ក្រុងសៀមរាប​ បើកដំណើរការវិញហើយ!

ខេត្ដសៀមរាប ៖ពលរដ្ឋល្អបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោង មួយកន្លែង​នៅភូមិទួលក្រសាំង សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលបានបិតមួយរយះខ្លីនោះឥឡូវកំពុងបើកដំណើរការវិញហើយយ៉ាងគគ្រឹកគគ្រេង​ តិច អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអត់ដឹងទៅ? ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវក្រោយបិតរយះខ្លីមកឥឡូវ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​តើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋដឹងដែរឬទេឬមួយក៍អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?។ ប្រភពបានអោយដឹថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះពេលខ្លីទៅហើយ ហើយពេលបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាយគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​

Read More
សន្តិសុខ​សង្គម

នគរបាលជំនាញខណ្ឌច្បារអំពៅ​ ហសការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតគ្រឿងញៀនជិត៤៧គីឡូក្រាម

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាល​ ខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោក​ វរសេនីយ៍ទោ​ ឡូ​ ភារម្យ​ អធិការ​ រងទទួលផែន​ប្រឆាំងគ្រឿងញៀន​ ហសការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន

Read More