Sunday, September 28, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាសូក្មេងប្រុសម្នាក់ចុះហែលទឹកស្រះលង់ស្លាប់គួរឲ្យរន្ធត់

កោះកុង ៖ គួរឲ្យសង្វេកណាស់​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅ​ ហែលទឹកស្រះលេងជាមួយមិត្តភ័ក្ត​ ហេតុការនេះបានបង្កការភ្ញាក់ផ្អេីល​ កាលពី វេលាម៉ោង០៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅស្រះទឹកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ប្រាក់ សុភា

Read More
សន្តិសុខ​សង្គម

លួចបានម្តងញ៉ាមទៅម្តងទៀតជាប់ខ្នោះទាំង៤នាក់

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃវែងឃាត់ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពលួចដែកនៅឃ្លាំង​ដែកមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិតាបស់សង្កាតព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី​២៩ខែមេសាឆ្នាំ២០១៩។ ប្រភពព័ត៍មានពីម្ចាស់ឃ្លាំងបានឲ្យដឹងថាមុន​ពេលកើតហេតុរូបគាត់បានចាក់សោរឃ្លាំងហើយចេញទៅក្រៅស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបំរុងនិងដឹកចេញស្របពេលនោះប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំង​នេះកំពុងតែលួចលីដែកចេញពីក្នុងឃ្លាំងក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់រួមនិងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមជន​សង្ស័យជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែង។ ម្ចាស់ឃ្លាំងខាងលើបានបញ្ជាក់បន្ថែមទៀតថាកន្លងមកក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំង​របស់គាត់ម្តងរួចមកហើយ។ ដោយពួកគេញ៉ាមទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​រួចមកជនរងគ្រោះឈ្មោះឆនដាវុទ្ធភេទប្រុសអាយុ៤៣ឆ្នាំដែលត្រូវជាម្ចាស់ឃ្លាំងបានទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង៤​នាក់​ខាងលើមានឈ្មោះទី១៖​ ស៊ីនសុខហេងអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោ ទី២៖ឈ្មោះ​ ​​ហេង​ចាន់ណាតអាយុ១៥ឆ្នាំមុខ​របរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ឌដង្កោ ទី៣៖​ ឈ្មោះ​ តកសុវណ្ណអាយុ១៩ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅភូមិបាកូសសង្កាត់​ដង្កោខណ្ឌដង្កោនិងទី៤៖ឈ្មោះ ផន​​បញ្ញាអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ​ភូមិ​ខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់​ដក​ថ្នាំញៀន​១០កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ សហការជាមួយកំលាំងអធិការដ្ឋានខណ្ឌ​មាន​ជ័យ​ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាននិងបានឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់តូច​ ៖​ ហេតុឃាត់​ខ្លួននេះធ្វើឡើងនៅ វេលា​ម៉ោង​០២និង៣០​នាទីរសៀលថ្ងៃទី២៨ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ ​ចំណុចក្នុងសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ​ ឈ្មោះ ឯក ចិន្តា

Read More
សន្តិសុខ​សង្គម

អភិបាលខណ្ឌមានជ័យ​ ច្រានចោលចំពោះហ្វេសប៊ុក​ឈ្មោះ​ “អធិរាជ​ មហាសាច់​”​ ដែល​បង្ហោះចោទប្រកាន់រូបលោក

ភ្នំពេញ​ ៖ លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ ប្រកាសច្រានចោល​ និងបដិសេធ​ទាំងស្រុង បន្ទាប់ពី​គណនេយ្យ​ហ្វេសប៊ុកឈ្មោះ​ “​អធិរាជ​ មហាសាច់​” ដែលបានបង្ហោះព័ត៌មានក្នុងន័យមួល​បង្កាច់​ ចោទប្រកាន់​ លាបពណ៍រូបលោកថា​” ស៊ីសំណូក សូកប៉ាន់បង់ប្រាក់ប្រចាំខែ ពីទីតាំង​ម៉ាស្សា​កោសជប់នៅគល់ស្ពានស្ទឹងមានជ័យ” និងទាមទារ​ឲ្យម្ចាស់​គណនេយ្យ​នេះរកភស្តុតាង និងសាក្សី មកបញ្ជាក់

Read More
សន្តិសុខ​សង្គម

សង្ស័យប្រើថ្នាំញៀនលើសកម្រិតរហូតមានជម្ងឺសសៃប្រសាតចងកស្លាប់ចោលឪពុក​ម្ដាយ​ទាំង​វ័យក្មេង

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំ​ញៀនលើសកំរិត​ និងមានជម្ងឺសសៃប្រសាត​បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក​ បង្កការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង០៧​និង៣០នាទី​យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ សពជនរងគ្រោះមានឈ្មោះ ភាព ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅផ្ទះគ្មានលេខ ទីតាំងកើតហេតុខាងលើ ។

Read More
សន្តិសុខ​សង្គម

ផ្ទះ​០២ខ្នង​និងម៉ូតូ២គ្រឿងលុយ១០០០០ដុល្លាត្រូវអគ្គីភ័យ​លេបត្របាក់ទាំងស្រុង​

កណ្តាល​៖​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងខ្ទេចម៉ត់ទាំងស្រុង​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់​ កាលពីវេលាម៉ោង​០៤និង៤៥នាទី​រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩​ ស្ថិតនៅ​ភូមិក្តុលឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ -សមត្ថកិច្ច​បានឲ្យដឹងថា​ ម្ចាស់ផ្ទះទី១៖​ មានឈ្មោះ​ ខោល ហ៉ីង ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះ​ខូចខាត-ទំហំ​ ៨មx១២ម ។ -ម្ចាស់ផ្ទះទី២៖​មានឈ្មោះ​ ម៉េង

Read More
សន្តិសុខ​សង្គម

បើកឡានមកពីខេត្តពោធិសាត់ណាត់មិត្ត​ស្រី​ចូល​ផ្ទះ​សំណាក់​ ​​រួមរក្សគាំងបេះ​ដូងស្លាប់

ភ្នំពេញ៖ បុរសជាគ្រូ​បង្រៀន​ភាសា​កូរ៉េ​ ម្នាក់​បាន​បើក​រថយន្ត​ពីខេត្ត​ពោធិ៍​សាត់​ ណាត់ជួប​មិត្ត​ស្រី​មក​រួមរក្ស័ ក្នុង​ផ្ទះ​សំណាក់​ ដោយ​សង្ស័យ​តណ្ហាឡើង​ពុះ​កញ្រ្ជោរ​ ខ្លាំង​ពេក​បណ្តាលឲ្យគាំង​បេះដូងស្លាប់​ បង្កឲ្យមាន​​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាលពីវេលាម៉ោង​៣ ទៀបភ្លឺឈានចូលថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅក្នុង​ផ្ទះ​សំណាក់​ យីហោ​ «ម្កុដ​មាស​ » ផ្លូវបេតុង​ ភូមិ​ទ្រា៣​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​

Read More
សន្តិសុខ​សង្គម

លោក​ ចៅសង្កាត់គោក​រកាជួបគ្រោះថ្នាក់​ចរាចរណ៍រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរវាងរថយន្តហាយឡែនឌ័រនិងរថយន្តបែនដឹកដីបុកគ្នាពេញទំហឹងគាប់ជាប់អ្នកបើក​រថយន្តហាយឡែនឌ័ររងរបួសធ្ងន់ត្រូវបាន​បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម​ៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១និង២០នាទីរសៀលថ្ងៃទី២៤ខែ​មេសា​ ឆ្នាំ២០១៩ នៅចំណុចភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះ មានឈ្មោះ សាំង សុីន អាយុជាង ៥០ឆ្នាំ មុខរបរ ចៅសង្កាត់គោករកា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ

Read More
សន្តិសុខ​សង្គម

ឆេះហាងសំអាងការ​ អប្សរា​ ភ្នំពេញជាប់មនុស្ស​៤នាក់នៅក្នុងហាងសំណាងល្អអាជ្ញាធរនិងសមត្ថកិច្ចជួយទាន់

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះហាងសំអាងការ អប្សរាភ្នំពេញមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូល​ដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគម​ន៍​ បាញ់ពន្លត់ ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង​៣និង៤០នាទីរសៀលថ្ងៃទី​២៤ខែមេសាឆ្នាំ២​០​១៩​ នៅតាមបណ្ដោយផ្លូវ​លេខ​៦​៣​(ផ្លូវត្រសក់ផ្អែម)កែងផ្លូវលេខ១៨៤​សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា ករណីនេះបណ្ដាលមកពីទុសេខ្សែភ្លើងក្នុងបន្ទប់ជាន់ទី៣ទើបបង្កជាអគ្គីភ័យឆាបឆេះកើតឡើងតែម្ដង។ ប្រភពបានបន្តថា​ ខណៈដែលអគ្គីភ័យកំពុងឆាបឆេះនោះក៏​មានមនុស្សចំនួន៤នាក់បានជាប់នៅក្នុងផ្ទះ​ ធ្វើឲ្យ​មានការផ្អើលឆោឡោយ៉ាងខ្លាំង​សំណាងល្អ​ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជំនាញ់ជួយ​សង្គ្រោះទាន់ពេលវេលា​ តែក្នុងចំណោម៤​នាក់នោះមាននារីម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ​ និង៣នាក់​ទៀតរង​របួស​ស្រាល​មិន​មានបញ្ហាអ្វីនោះទេ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងហេតុការណ៍​អន្តរាគមន៍​ បាញ់ពន្លត់​នោះ​

Read More
សន្តិសុខ​សង្គម

រថយន្តសាំយ៉ុងសាករបាំងថ្មចែកទ្រូងផ្លូវមុខ​ស្ថានទូតវៀតណាមខ្ទេចមុខ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេក បាន​បើករថយន្តសាំយ៉ុងដឹកទំនិញពេញរថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខស្ថានទូតវៀតណាម បណ្ដាលឲ្យបាក់ខ្ទេច​២កង់ ឯ​រថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី២៤​ខែ​មេសាឆ្នាំ២០១៩ នៅមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក​សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-2027 បើកបរដោយបុរសម្នាក់

Read More