សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់​ដក​ថ្នាំញៀន​១០កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ សហការជាមួយកំលាំងអធិការដ្ឋានខណ្ឌ​មាន​ជ័យ​ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាននិងបានឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់តូច​ ៖​ ហេតុឃាត់​ខ្លួននេះធ្វើឡើងនៅ វេលា​ម៉ោង​០២និង៣០​នាទីរសៀលថ្ងៃទី២៨ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ ​ចំណុចក្នុងសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ​ ឈ្មោះ ឯក ចិន្តា ភេទ ស្រី អាយុ២៥ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត​ប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ​លំ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើខណ្ឌ មានជ័យ។
សមត្ថកិច្ចបានបន្តថា​ វត្ថុតាងដែលដកហូតបាន​រួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ចំនួន១០កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអធិការ​នគរបាលខណ្ឌមានជ័យចាត់ការបន្តតាម​និតិវិធី ៕