សមត្ថកិច្ចបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន បាញ់តដៃគ្នាជាង៣ម៉ោងទើបឃាត់ខ្លួនបានម្នាក់
តាកែវ៖ កម្លាំងនគរបាលខេត្តតាកែវសហការ ជាមួយកម្លាំងសមត្ថកិច្ច ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយបានបាញ់តដៃគ្នាជាមួយសមត្ថកិច្ច ៖ ហេតុការណ៍នេះបានធ្វើឡើងកាលពីម៉ោងជាង៤រសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩ នៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ច បានអោយដឹងថា ខណៈចុះប្រតិបត្តិការបង្ក្រាប មុខសញ្ញាស្រាប់តែក្រុមជនសង្ស័យមានកាំភ្លើង ហើយបានធ្វើការបាញ់មកលើកម្លាំងសមត្ថកិច្ច ពេលនោះកម្លាំងសមត្ថកិច្ចបានបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមក្រុមជនសង្ស័យ។
Read More