Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទ​ ឃាត់មនុស្សប្រុសស្រី៨នាក់

ភ្នំពេញ​៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាងចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាកម្មផ្លូវភេទ មួយ​កន្លែង​ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានថៅកែហាងម្នាក់និងភ្ញៀវប្រុសៗ​៣នាក់ថែមទៀត។ -ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលា​ម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​ នៅចំណុចក្បែស្ពានអាកាសស្ទឹង​មានជ័យ​ ផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានដល់ការចុះបង្ក្រាប គឺមានប្រជាពលរដ្ឋបានរាយការណ៍​សំងាត់ថាទីតាំងខាងលេីមានសេវ៉ាកម្មបំរេីផ្លូវភេទ ទេីបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូទេីបនៅថ្ងៃកេីតហេតុចុះបង្ក្រាបតែម្តង។ ប្រតិបត្តិការ​នេះ

Read More
សន្តិសុខ​សង្គម

បើករថយន្តងោករេចង្កូតប៉ះឃឿនចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្ដកូរ៉េដឹកក្រណាត់មួយគ្រឿងសង្ស័យតៃកុងងោកមួយភាំងបានរេចង្កូតប៉ះ​ឃឿនចែកទ្រូង -ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង០១និង៤០នាទីរសៀលថ្ងៃទី២៩ខែក​ក្ដដាឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពពីអ្នកបើកបរ​ បានអោយដឹងថា​មុនពេលកើតហេតុខ្លួនដឹងព្រូម្នាក់ទៀតបាន​ដឹកក្រណាត់ចេញពីម្ដុំទួលពង្រ បំណងយក​ទៅដាក់នៅក្រុងតាខ្មៅ តែពេលបើកមក​ដល់​ចំណុចកើតហេតុក៏ងោកមួយភាំងបណ្ដាលអោយជ្រុលចង្កូតទៅប៉ះឃឿនសួនច្បារទ្រូងផ្លូវក្រឡាប់ផ្ងារជើងតែម្ដងតែ​សំ​ណាងល្អមិនបណ្ដាលអោយរងរបួសនោះទេ។ ក្រោយកើតហេតុដោយមិនមានប៉ះពាល់ដល់អ្នកដ៏ទៃនិងខូចខាតសម្បត្តិសាធារណះធ្ងន់ធ្ងរទើបកម្លាំងសមត្ថកិច្ចអោយហៅរថយន្ដស្ទួចមកស្ទួចយកទៅជួសជុលខ្លួនឯង៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបុរសជនជាតិ​នី​សេរីយ៉ា៣នាក់ដកហូតថ្នាំញៀន​២១​គីឡូ

ភ្នំពេញ៖ លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៨និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០គីឡូក្រោម និងឃាត់បុរសជនជាតិនីសេរីយ៉ា៣នាក់ត្រង់ចំណុចក្នុងផ្ទះសំណាក់​យីហោ​

Read More
សន្តិសុខ​សង្គម

បើករថយន្តទំនើបលឿន​មិនប្រយត្ន័បុករះម៉ូតូនិងកង់បីឥណ្ឌារួមទាំងបង្គោលភ្លើងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ​៖នារីវ័យក្មេងម្នាក់​ បេីករថយន្តMazda ក្នុងល្បឿនលឿន​ ខណះដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅ​បុកម៉ូតូ​ហុងដាឌ្រីម​មួយគ្រឿង​ បោកផ្ទប់កង់បីឥណ្ឌា​ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល​ ហេីយរថយន្តមិនទាន់អស់ល្បឿន​ ​បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត​ ។   –គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅ​វេលាម៉ោង៩យប់ថ្ងៃ​ទី២៨​ ខែកក្កដា​ ២០១៩នៅចំណុចមុខក្រុមហ៊ុនលក់​រថយន្ត​ Mercedez​ ផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៣០ម៉ែត្រ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។  

Read More
សន្តិសុខ​សង្គម

រថយន្តធំបត់ឆ្លងផ្លូវត្រូវរថយន្តឡិច​សុីសបុកគូទក្រោយគៀបស្លាប់ម្នាក់និង២នាក់ទៀត​របួសធ្ងន់និងស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត គូរឲ្យរន្ធត់និង២នាក់ទៀតរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តឡិចសុីស RX400h​ក្នុង​ល្បឿនលឿនមិនប្រយត្ន័ជ្រុល​បុករថយន្តហុីយិនដាយចំពីចហៀងគូទក្រោយពេញទំហឹង ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងនៅម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​នៅ​តាមបណ្ដោយផ្លូវជាតិលេខ៣កែងនិងផ្លូវ​៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ -ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត សំអុល ភេទប្រុស

Read More
សន្តិសុខ​សង្គម

លោក​ម៉េង​ វិមាន​ តារា​ អធិការខណ្ឌមានជ័យ​ ដឹកនាំកម្លាំង បង្ក្រាបសង្វៀនជល់មាន់ភូមិ​ចំរើនផល

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ មានទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅភូមិ​ចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមាន ការផ្ដល់ព័ត៌មានលោកបានដឹកនាំកម្លាំងចុះផ្ទាល់ចុះមក​បង្ក្រាបភ្លាមៗដោយសារ ទីតាំងខាងលើ​នេះមានច្រករត់ច្រើនទើបកម្លាំង​នគរបាល​បានឃាត់ខ្លួនមនុស្សចំនួន២នាក់(អ្នកលេង) ចំណែកអ្នកលេងផ្សេងនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន និងដកហូតវង់អាប៉ោង

Read More
សន្តិសុខ​សង្គម

ពលរដ្ឋប្រទះឃើញសត្វខ្លាដើរឆ្លងកាត់ផ្លូវជាតិលេខ៤

ព្រះសីហនុ៖​ យោងតាមសេចក្ដីរាយការណ៍​របស់ប្រជាពលរដ្ឋបានឲ្យដឹងថា​នៅ​ម៉ោង​១១​និង៣៨នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ ខណៈដែលគាត់​ធ្វើដំណើរតាមបណ្ដោយផ្លូវ​ជាតិលេខ៤ក៏បាន​ប្រទះឃើញសត្វខ្លា​ ០១ក្បាលបានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ -​ ប្រជាពលរដ្ឋបានបញ្ជាក់ថា​សត្វខ្លាបាន​ដើរ​ ឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ៕

Read More
សន្តិសុខ​សង្គម

ជនសង្ស័យជួញដូរថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងថ្នាំញៀន១ចំនួន

ភ្នំពេញ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម សហការជាមួយ​ កម្លាំងអធិការខណ្ឌច្បារអំពៅ​ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ​ ប្រុស​ ស្រី​ ២នាក់​ដកហូតថ្នាំញៀនជាច្រើនប្រភេទ ​ -ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា​ម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ខែកក្ដដា​ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ៤៩E0 ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួន​ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា​ បានហើយ

មណ្ឌលគិរី​ ៖​ មេបញ្ជាការកងរាជអាវុធហត្ថស្រុក​ កែវសីមា​ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថដែលជាកន្លែងធ្វើការ​ ៖​ ការចាប់ខ្លួនលោក​សាក់ សារុន​ មេ​បញ្ជាការ​ អាវុធហត្ថ​ ស្រុកកែវ​សីមា​ រូបនេះ​ធ្វើឡើង​ តាមដីកាបង្គាប់ឲ្យចូលខ្លួន របស់លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី ។ លោក​

Read More
សន្តិសុខ​សង្គម

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោលនៅភូមិពូហ្យាម​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកងកម្លាំងចម្រុះ បន្តចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយ​បង្គោល​ ដែលជនខិលខូចបានបោះព័ទ្ធកំណត់ព្រំ​រំលោភ​យកដីលេីផ្ទៃដីគម្រោងរបស់រដ្ឋទុក​សម្រាប់សាងសង់ព្រលានយន្តហោះ​ ដែល​មានទីតាំងស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ ដែលប្រតិបត្តិការ​នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃសៅរ៍​ ១១រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​

Read More