Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធំបត់ឆ្លងផ្លូវត្រូវរថយន្តឡិច​សុីសបុកគូទក្រោយគៀបស្លាប់ម្នាក់និង២នាក់ទៀត​របួសធ្ងន់និងស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត គូរឲ្យរន្ធត់និង២នាក់ទៀតរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តឡិចសុីស RX400h​ក្នុង​ល្បឿនលឿនមិនប្រយត្ន័ជ្រុល​បុករថយន្តហុីយិនដាយចំពីចហៀងគូទក្រោយពេញទំហឹង ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងនៅម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​នៅ​តាមបណ្ដោយផ្លូវជាតិលេខ៣កែងនិងផ្លូវ​៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

-ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត សំអុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកងទ័ព វិស្វកម្ម​ រស់នៅភូមិអង្គ សង្កាត់ ប្រទះឡាង ខណ្ឌកំបូល ។ រីឯអ្នកបើករថយន្ត របួសស្រាល មានឈ្មោះ ឆាយ សីហា ភេទប្រុស អាយុ២៦ឆ្នាំ​ រស់នៅជាមួយអ្នកស្លាប់​និងម្នាក់​ទៀតរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនកើតហេតុគេឃើញរថយន្តហុីយិន​ដាយ​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-​5183 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ខណៈមកដល់​ផ្លូវបំ​បែកបានបត់ឆ្វេងឆ្លងចូលទៅផ្លូវ៣០ម៉ែត្រមិនប្រយ័ត្ន ស្រាប់តែមានរថយន្តឡិចសុីស RX400h​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS-5066 បើកតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីត្បូងទៅជើងបញ្រ្ចាស់​ទិសគ្នាយ៉ាងលឿន ក៏ជ្រុលបុកគូទចំហៀងខាងស្តាំផ្នែកខាងក្រោយពេញ​ទំហឹង ធ្វើឲ្យកំពិតគៀបអ្នកជិះជិតតៃកុងស្លាប់នៅនិងកន្លែង ចំណែកតៃកុងរបួសស្រាល និងអ្នកអង្គុយក្រោយរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះ​ បន្ទាន់​ ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តហុីយិនដាយ​ បានចុះរត់គេចខ្លួនបាត់​ បន្ទាប់​មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ ទាក់​ទង​ទៅជំនាញចរាចរណ៏មកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តទាំងពីចូល​ខ្លួន​ដោះស្រាយគ្នាពេលក្រោយ។ ចំណែក សព​សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕