សន្តិសុខ​សង្គម

បើករថយន្តទំនើបលឿន​មិនប្រយត្ន័បុករះម៉ូតូនិងកង់បីឥណ្ឌារួមទាំងបង្គោលភ្លើងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញនារីវ័យក្មេងម្នាក់បេីករថយន្តMazda ក្នុងល្បឿនលឿនខណះដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងបោកផ្ទប់កង់បីឥណ្ឌាបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាលហេីយរថយន្តមិនទាន់អស់ល្បឿន​ ​បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត

  គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៨ខែកក្កដា២០១៩នៅចំណុចមុខក្រុមហ៊ុនលក់រថយន្ត​ Mercedez​ ផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ

  យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថានៅមុនកេីតហេតុគេបានឃេីញយុវជនម្នាក់បេីកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​(Honda Dream)​ ពណ៍ខ្មៅធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជេីងល្បឿនលឿនល្មមលុះមកដល់ចំណុចកេីតហេតុបានបន្ថយល្បឿនខណៈមានកង់បីឥណ្ឌាមួយគ្រឿងបម្រុងបេីកឆ្លងផ្លូវពីកេីតទៅលិចស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកMazda CX-5 ពណ៍សពាក់ស្លាកលេខភ្នំពេញ​ 2AD-7243 បេីកបរដោយនារីវ័យក្មេងម្នាក់ធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រស្របទិសគ្នាជាមួយម៉ូតូរងគ្រោះក្នុងល្បឿនលឿន​​ ដោយខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងធ្លាក់ម្ចាស់ម៉ូតូអូសបោកនឹងថ្នល់របួសធ្ងន់ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់កង់បីឥណ្ឌាមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ​ 1HU-7016 បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿងហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់បង្គោលភ្លេីងមួយដេីមទៅមុខលែងរួច

ក្រោយកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោមបានឃាត់ខ្លួននារីវ័យក្មេងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញនិងបានវាស់វែងស្ទូចយករថយន្តបង្ករួមទាំងម៉ូតូនិងកង់បីឥណ្ឌាយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ

ចែករំលែកអត្ថបទ