Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទ​ ឃាត់មនុស្សប្រុសស្រី៨នាក់

ភ្នំពេញ​៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាងចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាកម្មផ្លូវភេទ មួយ​កន្លែង​ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានថៅកែហាងម្នាក់និងភ្ញៀវប្រុសៗ​៣នាក់ថែមទៀត។
-ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលា​ម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​ នៅចំណុចក្បែស្ពានអាកាសស្ទឹង​មានជ័យ​ ផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានដល់ការចុះបង្ក្រាប គឺមានប្រជាពលរដ្ឋបានរាយការណ៍​សំងាត់ថាទីតាំងខាងលេីមានសេវ៉ាកម្មបំរេីផ្លូវភេទ ទេីបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូទេីបនៅថ្ងៃកេីតហេតុចុះបង្ក្រាបតែម្តង។
ប្រតិបត្តិការ​នេះ កម្លាំងនគរបាល​បានធ្វេីការឃាត់ខ្លួននារី​ រងគ្រោះចំនួន៤នាក់ និងថៅកែហាងម្នាក់ថែមទាំងភ្ញៀវប្រុសៗ៣នាក់​ទៀត

ក្រោយឃាត់ខ្លួនជនរងគ្រោះទាំង៤នាក់ និងភ្ញៀវ៣នាក់ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដេីម្បីធ្វេីការអបរំ ដោយឡែកថៅកែងហាងត្រូវបាន​នគរបាលកសាងសំណំរឿងរងចាំបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕