Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

លោក​ នុត​ ពុធដារ៉ា​ អភិ​បាល​ ខណ្ឌដង្កោ​បាន​ ឲ្យដឹងថា​ ទីតាំងអុីនធើណេ​ត​ មានច្បាប់​!!តែ​ពលរដ្ឋថា​ ច្បាប់បើកអុីនធើណេត​ មាន​ប៉ុន្តែ​ច្បាប់មិនអនុញ្ញាតិឲ្យលេងល្បែងសុីសង​នោះទេ

ភ្នំពេញ៖​ បន្ទាប់ពីមានសារព័ត៌មាន​ មួយចំនួនបានចុះផ្សាយ​ ពីទីតាំង អុីនធឺ​ណេត​ ​យីហោ​(ALLDAY Net)​24h​ ចំនួន២ទីតាំង​ ថាមាន​បង្កប់​ល្បែងសុី​សង​​ មក​នៅព្រឹកថ្ងៃទី១៣ខែ​សីហាឆ្នាំ២០១៩​ នេះ​លោក​ នុត​ ពុធដារ៉ា​អភិបាល​ ខណ្ឌដង្កោ​ បានអោយលោក​ ប៊ុន ណារុំ អភិបាលរងខណ្ឌ​ ដឹកនាំក្រុមកាងាររបស់រដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មអុីនធើរណេត

Read More
សន្តិសុខ​សង្គម

ពលរដ្ឋរងចាំមើលលោក​ នុត​ ពុធដារ៉ា​ អភិ​បាល​ ខណ្ឌដង្កោ​ ហ៊ាន​បង្ក្រាប​ ទីតាំងណេតបង្កប់ល្បែងសុីសងដែររឺទេ​ ខណៈកន្លងទៅ​លោកធ្លាប់សន្យាថា​ មិនឲ្យមានល្បែងសុីសងក្នុងទឹកដីរបស់

ភ្នំពេញ៖​ ទីតាំង អុីនធឺ​ណេត​ ​បង្កប់​ល្បែងសុី​សង​​ជ្រក់ក្រោម​ស្លាកយីហោ​(ALLDAY Net)​24h​ចំនួន២​ទីតាំង​ នៅក្នុងខណ្ឌដង្កោ​កំពុងបើកទទួលក្រុមអ្នកញៀនល្បែង​សុីសង​បង្អួតភ្នែក​ អាជ្ញាធរ​ ខណ្ឌដង្កោ​ ផ្គើននិងបទ​បញ្ជា​ របស់​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ ។ -យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ​បានអោយដឹងថា​ ទីតាំងទី១៖​ នៅលើផ្លូវ៣៧១​ ជាប់និងការ៉ាស់សាំងតេលា​ ស្ពានដែក​

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងបើករថយន្តបុករបាំថ្មចែកផ្លូវ​រលំមួយផ្ទាំងរថយន្តខ្ទេចផ្នែកខាងមុខ​

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរស២​នាក់​ទៀត​បើករថយន្ត​ រេចង្កូតទៅបុករបាំងថ្មចែក​ ផ្លូវរលំមួុយផ្ទាំងរថយន្តខូចខាតផ្នែកខាងមុខ​យ៉ាងដំណំទៅលេងរួច សំណាងមិនបង្កឲ្យមានអ្នករងរបួស។ ហេតការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩​ នៅ​មុខខារ៉ាអូខេ​ ​ប៊េស្តារ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរស២នាក់ទៀតបើករថយន្តមួយគ្រឿង​ម៉ាកMatizពណ៌ក្រហម​ ស្លាកលេខភ្នំពេញ2F-9203ធ្វើដំណើរតាមបណ្ដោយផ្លូវ​៥៩៨ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុក​របាំងថ្មចែកទ្រូងផ្លូវរលំមួយផ្ទាំងចំណែក​រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ទៅ​មុខលែងរួច។​ ចំណែកអ្នកបើកបរនិងអ្នក​រួមដំណើរចេញពីរថយន្ត​ គេចខ្លួនបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកាវាស់វែងយករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័យចរាណ៍ផ្លូវគោករាជធានីភ្នំពេញ​រងចាំដោះស្រាយតាមផ្លូវច្បាប់៕

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! កូនម្ចាស់ហាងម្លប់ស្បូវជិះម៉ូតូបុករថយន្ដកុងទីន័រ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវជនម្នាក់ដែល​ជាកូនម្ចាស់ហាងម្លប់ស្បូវ​ ក្បែមជ្ឍ​មណ្ឌល ប្រល័យពូជសាស្ត្រជើងឯក ជិះម៉ូតូ​ យកម្ហូបឲ្យភ្ញៀវ បើក​លឿនមិនប្រយត្ន័ជ្រុលបុកជាមួយរថយន្តកុងទីន័ររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ស្លាប់ភ្លាមៗ​នៅកន្លែង ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅ​វេលាម៉ោង​ ​០៨និង៣០នាទីយប់ថ្ងៃទី១២ ខែ​សីហាឆ្នាំ២០១៩ នៅមុខក្រុម​ហ៊ុនស្រាបៀរ​កម្ពុជា តាមបណ្ដោយផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ សពជនរងគ្រោះមានឈ្មោះ ធួន ឌីណា

Read More
សន្តិសុខ​សង្គម

ណេតបង្កប់ល្បែងសុីសង២ទីតាំងនៅខណ្ឌ​ដង្កោបើកដំណើរការមិនខ្លាចអាជ្ញាធរ

ភ្នំពេញ៖​ ទីតាំង អុីនធឺ​ណេត​ ​បង្កប់​ល្បែងសុី​សង​​ជ្រក់ក្រោម​ស្លាកយីហោ​(ALLDAY Net)​24h​ចំនួន២​ទីតាំង​ នៅក្នុងខណ្ឌដង្កោ។ -ទី១នៅលើផ្លូវ៣៧១ក្បែរការ៉ាស់សាំងតេលា​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ -ទី២ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវយ៉ាងសុខសាន្ដខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។ ទោះបីបទបញ្ជារបស់លោកស្នងការ​នគរ​បាល​ រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤​ខណ្ឌ​ហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចនៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយចំពោះទីតាំងអុីនធឺណេតខាងលើនេះ។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេង​ទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ច​មូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ ពលរដ្ឋរងចាំមើលតើ​ អាជ្ញាធរមានសមត្ថកិច្ច​ខណ្ឌដង្កោ​ ហ៊ានបង្ក្រាបទីតាំងអុីធឺណេតទាំងនោះដែរទេ​ ? ប្រភពដដែលបន្តថាតើឯណាទៅពាក្យថា​ភូមិ​ឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ?

Read More
សន្តិសុខ​សង្គម

ណេតបង្កប់ល្បែងសុីសង២ទីតាំងនៅខណ្ឌ​ដង្កោបើកដំណើរការមិនខ្លាចអាជ្ញាធរ

ភ្នំពេញ៖​ ទីតាំង អុីនធឺ​ណេត​ ​បង្កប់​ល្បែងសុី​សង​​ជ្រក់ក្រោម​ស្លាកយីហោ​(ALLDAY Net)​24h​ចំនួន២​ទីតាំង​ នៅក្នុងខណ្ឌដង្កោ។ -ទី១នៅលើផ្លូវ៣៧១ក្បែរការ៉ាស់សាំងតេលា​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ -ទី២ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវយ៉ាងសុខសាន្ដខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។ ទោះបីបទបញ្ជារបស់លោកស្នងការ​នគរ​បាល​ រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤​ខណ្ឌ​ហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចនៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយចំពោះទីតាំងអុីនធឺណេតខាងលើនេះ។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេង​ទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ច​មូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ ពលរដ្ឋរងចាំមើលតើ​ អាជ្ញាធរមានសមត្ថកិច្ច​ខណ្ឌដង្កោ​ ហ៊ានបង្ក្រាបទីតាំងអុីធឺណេតទាំងនោះដែរទេ​ ? ប្រភពដដែលបន្តថាតើឯណាទៅពាក្យថា​ភូមិ​ឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ?

Read More
សន្តិសុខ​សង្គម

ចិន​ ទៀតហើយ​ !​! ស្រវឹងស្រាបើករថយន្តបែក​កង់ ឈប់ដេក​ កណ្តាលផ្លូវ​ រួចខឹងគេសុីផ្លេ​ថយរថយន្តបុក

ភ្នំពេញ៖ បុរសជនជាតិចិន​ ម្នាក់ស្រវឹងស្រា​ ជោគជាំង​ ​បើក​ រថយន្ត​ មួយគ្រឿងបែកកង់​កណ្តាលផ្លូវ​ ឈប់ដេក​ ខណៈផ្លូវកំពុងស្ទះ​ លុះ​ខឹងគេបើកមកពីក្រោយសុីផ្លេដាក់​ ថយ​រថយន្តបុករះកង់បីឥណ្ឌា ម៉ូតូនិង​រថយន្តមួុយគ្រឿងរងការខូចខាត -ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩​ នៅចំណុចមុខផ្សារ ស្ទឹងមានជ័យ​(ចាស់) តាមបណ្តោយផ្លីវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា​ មុនកើតគេឃើញ​រថយន្តមួយគ្រឿងម៉ាក​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ច​ ឃាត់ខ្លួនបុរស២នាក់ករណី​សង្ស័យស្រាប់តែមានអ្នកចេញមុខអ្នកកាង

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​ ខណ្ឌសែនសុខ​ល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញបុរស​ពីរនាក់ជិះម៉ូតូមួយគឿងមានកាសង្ស័យបានហៅឲ្យឈប់តែបុរសទាំងពីរនាក់មិនឈប់ត្រូវសមត្ថកិច្ខដេញចាប់ឃាត់ខ្លួនបានភ្លាមៗ​ ស្រាប់តែលេខមុខយុវជនម្នាក់ស្លៀកសុីវិលអះអាងថាខ្លួនជាសមត្ថកិច្ចមកកាង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី​១២ខែសីហាឆ្នាំ២០១៩​ នៅចំណុចចុងស្ពានអាសផ្សារដីហុយខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លាខណ្ឌសែន​សុខ។ សមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាន់ខ្លួនបុរសទាំងពីរនាក់កម្លាំងសមត្ថកិច្ចកំពុងប្រចាំនៅប៉ុស្តិ៍(​ ២៤ម៉ោង)​ តាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី​ ខណៈនោះក៍ឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1GS-2428ធ្វើដំណើរពីជើង​ទៅ​ត្បូង​ ពេលនោះកម្លាំងសមត្ថកិច្ចកំពុងប្រចាំកានិងល្បាតឃើញសង្ស័យបានហៅ​ ឈប់​ តែបុរសទាំងពីរនោះមិនឈប់តាមសមត្ថកិច្ច​ត្រូវសមត្ថកិច្ច​ ដេញតាមពីក្រោយរហូតឃាត់ខ្លួនបាននៅក្បែស្ពានអាកាស​ ផ្សារដីហុ​យ​ស្រាប់លេចមុខយុវជនម្នាក់ស្លៀកពាក់សុីវិល មកអះអាងខ្លួនថាជាសមត្ថកិច្ច​

Read More
សន្តិសុខ​សង្គម

សង្ស័យម្ចាស់ស្រវឹងបើករថយន្តដូចហោះ​ជ្រុលទៅបុករបាំងថ្មគងជាប់ដូចរឿងចិន

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត​ លឿន ដូចហោះមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែក​ផ្លូវ បណ្ដាលឲ្យរថយន្តគងលើរបាំងថ្មដូចនៅក្នុងខ្សែវីដេអូរឿងហុងកុង គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ​វេលា​ម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នៅចំណុចស្ទុបគីរីរម្យ​ តាមបណ្ដោយ​ផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក​ ​CAMARY ហាយព្រីកពណ៌ស្ក ពាក់​ស្លាកលេខភ្នំពេញ2U-2929 បើកបរដោយបុរសម្នាក់

Read More
សន្តិសុខ​សង្គម

គួរឲ្យសង្វែក!!​ ជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ត្រូវរថយន្តកិនស្លាប់

ភ្នំពេញ៖ រន្ធត់ណាស់! បុរសម្នាក់ដេកស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅ​វេលាម៉ោង​ ០៨​ និង​ ១០នាទីយប់​ ថ្ងៃទី៨ ខែ​សីហា​ ឆ្នាំ២០១៩ នៅចំណុចមុខ បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិ​លេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល​ ខណ្ឌកំបូល​ ។ សពជនរងគ្រោះមានឈ្មោះ​ យឿង​

Read More