Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ណេតបង្កប់ល្បែងសុីសង២ទីតាំងនៅខណ្ឌ​ដង្កោបើកដំណើរការមិនខ្លាចអាជ្ញាធរ

ភ្នំពេញ៖​ ទីតាំង អុីនធឺ​ណេត​ ​បង្កប់​ល្បែងសុី​សង​​ជ្រក់ក្រោម​ស្លាកយីហោ​(ALLDAY Net)​24h​ចំនួន២​ទីតាំង​ នៅក្នុងខណ្ឌដង្កោ។
-ទី១នៅលើផ្លូវ៣៧១ក្បែរការ៉ាស់សាំងតេលា​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។
-ទី២ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវយ៉ាងសុខសាន្ដខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។

ទោះបីបទបញ្ជារបស់លោកស្នងការ​នគរ​បាល​ រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤​ខណ្ឌ​ហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចនៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយចំពោះទីតាំងអុីនធឺណេតខាងលើនេះ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេង​ទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ច​មូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។

ពលរដ្ឋរងចាំមើលតើ​ អាជ្ញាធរមានសមត្ថកិច្ច​ខណ្ឌដង្កោ​ ហ៊ានបង្ក្រាបទីតាំងអុីធឺណេតទាំងនោះដែរទេ​ ?

ប្រភពដដែលបន្តថាតើឯណាទៅពាក្យថា​ភូមិ​ឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ។

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម​ សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែល​ពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែ​ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ​បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល​និងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់​និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព​៩​ចំណុចជូនប្រជាពលរដ្ឋ៕