Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! កូនម្ចាស់ហាងម្លប់ស្បូវជិះម៉ូតូបុករថយន្ដកុងទីន័រ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវជនម្នាក់ដែល​ជាកូនម្ចាស់ហាងម្លប់ស្បូវ​ ក្បែមជ្ឍ​មណ្ឌល ប្រល័យពូជសាស្ត្រជើងឯក ជិះម៉ូតូ​ យកម្ហូបឲ្យភ្ញៀវ បើក​លឿនមិនប្រយត្ន័ជ្រុលបុកជាមួយរថយន្តកុងទីន័ររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ស្លាប់ភ្លាមៗ​នៅកន្លែង ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅ​វេលាម៉ោង​ ​០៨និង៣០នាទីយប់ថ្ងៃទី១២ ខែ​សីហាឆ្នាំ២០១៩ នៅមុខក្រុម​ហ៊ុនស្រាបៀរ​កម្ពុជា តាមបណ្ដោយផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ធួន ឌីណា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ លក់ដូរ មានទីលំ​នៅ​ភូមិជើងឯក​ សង្កាត់ជើងឯក ខណ្ឌដង្កោ។

-តាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់​ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេតេ​ប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់បាត់ហើយ ។​ បន្ទាប់ពីកើត​ហេតុ​ តៃកុងរថយន្តកុងទីន័របានចុះគេចខ្លួន​បាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកស្ទុះ រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់យករថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ រាជធានី​ភ្នំពេញ រងចាំការដោះស្រាយពេល​ក្រោយ ។ ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ