Monday, May 20, 2024
Latest:
សន្តិសុខ​សង្គម

ផឹកស្រវឹងយករថយន្តថៅកែបើកដើលេងអកុសលបុកនារីម្នាក់ស្លាប់ត្រូវសមត្ថកិច្ចចាប់​វៃខ្នោះ

ភ្នំពេញ៖ បុរសជាងជួសជុលរថយន្តម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតក្រោយផឹកសុីជា​មួយមិត្តភក្តិ​ស្រវឹង​ បានយករថយន្ត​ ថៅកែបើកដើរលេងសំណាងអាក្រក់ជ្រុលទៅបុក​នារីម្នាក់កំពុងជិះម៉ូតូ​ ពីក្រោយផ្លោងជិត២០​ម៉ែត្របោកនិងម៉ូតូកង់បី​ បែកក្បាលស្លាប់​ រួចព្យាយាម​ បើករថយន្តរត់ត្រូវសមត្ថកិច្ចដេញចាប់បាន។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ១០០៣កែង​និងផ្លូវ១៩៨២​ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ណុប ពិសី ភេទស្រី អាយុ២០មុខរបរនិស្សិតនៅសលក​វិទ្យាល័យ ភូមិន្ទ និតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។

បើតាមរៀបរាប់ពីរអ្នកបើករថយន្តបង្កបាន​ប្រាប់​ឲ្យដឹងថា​ មុនកើតហេតុរូបគេនិងមិត្ត​ភក្តិ៤-៥នាក់​ បានផឹកស្រា​ ស​ អស់២លីត្រក៏​បែកគំនិតចង់ដើរលេង​ ក៏យករថយន្ត​ ថៅកែ​ម៉ាក​ ឡិចសុីស​RX-330​ពណ៌ខ្មៅពាក់​ស្លាក​ លេខភ្នំពេញ2M-3407​ ដែលថៅកែ​ បើក​យកមកទុកនៅការ៉ាស់​ នៅម្តុំរង្វង់មូលទួលគោក​ សំរាប់ទុកលក់​ យកជិះដើរលេង
ខណៈ​មកដល់ចំណុចកើតហេតុ​ ក៏ជ្រុលទៅ​បុកម៉ូតូ​ មួយគ្រឿងម៉ាកហុងដាគុបជ្រុង​ ពណ៌​សំបកឪឡឹក​ ស្លាកលេខកំពត1G-2379ជិះដោយនារីម្នាក់​ ផ្លោងជិត២០ម៉ែត្រទៅបោក​និងម៉ូតូកង់បីឥណ្ឌាដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលបែកក្បាលស្លាប់ភ្លាមៗនិងនៅកន្លែងកើតហេតុ​ ហើយរថយន្តបង្កព្យាយាមបើករត់មកដល់ផ្លូវបេតុងកែងនិងផ្លូវសម្តេចជាសុីម​ ក្នុងសង្កាត់គោកឃ្លាង ទើបសមត្ថកិច្ចចាប់បានទាំងអ្នកបើកបរនិងអ្នករួមដំណើរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ម៉ូតូកង់បីទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕