Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនម្នាក់ជិះកង់បីត្រូវចោរឆក់ទូរសព្ទ័​ទាញធ្លាក់ពីលើកង់បីស្លាប់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់​ជិះម៉ូតូកង់បី​ឥណ្ឌាត្រូវជនសង្ស័យ​២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច បណ្ដាលឲ្យធ្លាក់​ពី​កង់​បីរបួសធ្ងន់​ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់​
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង០៩និង​៤០នាទីយប់ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​លេខ​១៧៣ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សពជនរងគ្រោះ​មិនត្រូវបានគេស្គាល់ឈ្មោះ​នោះទេ​ គ្រាន់តែដឹងថា​ ជាជនជាតិចិន​ ។

យោងតាមប្រភពព័ត៌មានពី​អ្នករត់កង់បីឥណ្ឌាបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បាន​ដឹក​ជនរងគ្រោះចេញពីខារ៉ាអូខេមួយកន្លែង ដោយធ្វើដំណើរ​ តាមបណ្ដោយផ្លូវលេខ​១៧៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់កែងផ្លូវលេខ៣១០ស្រាប់តែមានជនសង្ស័យ​២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើសកម្មភាពឆក់​ទូរស័ព្ទដៃពី​ បុរសជនជាតិចិន ដែលអង្គុយលើ​កង់បី​ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះ​ ធ្លាក់ពីលើកង់បីបោកក្បាលនិងថ្នល់របួសធ្ងន់​ ​។ ចំណែកជនសង្ស័យ បន្ទាប់ពីធ្វើ​សកម្មភាពរួច​ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបាន​រថយន្ត​ សាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ តែអកុស​ល​ ខណៈទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់​ ។ បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់កន្លែងកើត​ ហេតុ​ បានត្រឹមតែសួរនាំទៅប្រជាពល​រដ្ឋនិង​ ម្ចាស់ម៉ូតូកង់បីឥណ្ឌា​រួចនាំគ្នាជិះម៉ូតូទៅបាត់​។
-ចំណែក​ សព​ ជនរងគ្រោះ​ ត្រូវបានក្រុមគ្រូពេទ្យ​ដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិបន្ត ៕