Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ចោរលួចស្លាកលេខរថយន្ត២នាក់ត្រូវឃុំខ្លួនខណៈអ្នកចាំទទួលទិញរបស់ចោរម្នាក់ត្រូវលោកចៅក្រមរស់សាម៉ឺឌីដោះលែងវិញ

ភ្នំពេញ)៖ក្រុមចោរលួចស្លាកលេខរថយន្តគ្មានសំណាង២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសម១ចំណែកអ្នកចាំទទួលទិញត្រូវលោករស់សាម៉ឺឌីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យពិតជាសំណាងល្អ។ ជនត្រូវចោទដែលត្រូវលោករស់សាម៉ឺឌីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដោះលែងមានឈ្មោះសេនសឿនហៅតាម៉ាប់ភេទប្រុស​ អាយុ៤៩ឆ្នាំ។ ចំណែកជនត្រូវចោទដែលត្រូវឃុំខ្លួនរួមមានឈ្មោះសុខជាហៅយឿងភេទប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាមនិងឈ្មោះម៉ែន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ ជនជាតិ​វៀតណាម​។ ក្រុនជនត្រូវចោទត្រូវបានលោកសេងគីមឡាក់ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរនិងចោទប្រកាន់ទៅឲ្យលោករស់សាម៉ឺឌីជាចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។ ក្រោយមកមានជនត្រូវចោទ២នាក់ប៉ុណ្ណោះដែលត្រូវឃុំខ្លួនខណៈបក្ខពួកចោរម្នាក់ត្រូវរួចខ្លួនអាចត្រលប់ទៅប្រកបមុខរបរចាស់វិញដោយសារតែលោកចៅក្រមសម្រេចឲ្យស្ថិតក្រោមការត្រួតពិនិត្យ។ គួររម្លឹកថាក្រុមជនត្រូវចោទទាំង៣នាក់ខាងលើត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗកាលពីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចស្លាកលេខរថយន្តម៉ាកព្រូសនិងបទទទួល​ផលចោរកម្ម​ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ​២A ផ្លូវលេខ៣៩៥ក្រុមទី៣០ភូមិ១១សង្កាត់​ទឹកល្អក់ទី៣ខណ្ឌទួលគោក  រាជធានីភ្នំពេញ​៕(ឡុកសំរិត)

Read More
សន្តិសុខ​សង្គម

ពលរដ្ឋថា​ ម្ចាស់សង្វៀនជល់មាន់ក្នុងចំការ​ស្វាយចន្ទី​ ភូមិវាលពង្រែ​ ក្រុងសួង​ ជាមន្ត្រីយោធាឈ្មោះ….

ត្បូងឃ្មុំ៖​ យោងតាមប្រភពច្បាស់ការ​ ​របស់ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ ទីតាំងសង្វៀន​ ជល់មាន់មួយកន្លែងក្នុងចំការស្វាយ​ចន្ទី​ ស្ថិតនៅភូមិវាលពង្រែ​ សង្កាត់វិហាលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ​ កំពុងបើក​លេងយ៉ាង​អណាធិបតេយ្យ​ បានយ៉ាងលួន​ដោយ​ មិន​រំខានដល់​អាជ្ញាធរ​ មាន​ សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ ។ ប្រភព​ពី​ពលរដ្ឋបានបន្តថា​ការបើកបន​ល្បែង​សុីសង​ ជល់មាន់​ បានយ៉ាងរលួនដូច្នេះ​ សង្ស័យ​ តែ​ម្ចាស់សង្វៀន​

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងបើករថយន្តបុករបាំងថ្មរួចគេច​ខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅ​បុករបាំងថ្មចែកផ្លូវគងជាប់ទៅមុខលែងរួច គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១០និង៤០ នាទីយប់ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​ម៉ៅសេទុង កែងនិងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរស​ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានបើក​រថយន្ត ព្រូស​ ពណ៌ស មួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ2AL-4935​ ធ្វើដំណើរតាម​បណ្ដោយផ្លូវម៉ៅសេទុង​ ទិសដៅពីកើតទៅ​លិច​ ខណៈមកដល់ចំណុចកើតហេតុស្រាប់​តែ​រេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង​ បណ្តាលឲ្យបាក់អស់ចំនួន១កង់

Read More
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិចាក់អង្រែ​លើឃាត់ខ្លួនដកហូតថ្នាំញៀន០៩កញ្ចប់តូច​ធំ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ដកហូតថ្នាំញៀន​ចំនួន៩កញ្ចប់តូចធំ​ ៖​ ការឃាត់ខ្លួននេះបានធ្វើ​ឡើងកាលពីវេលាម៉ោង០៨និង០០នាទីយប់​ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩​ នៅចំណុច​សំណង់​ មិនរាបរយផ្លូវ​៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមាន​ ជ័យ រាជធានី​ភ្នំពេញ ។ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្តិ៍​ នគរបាល​ ចាក់​អង្រែលើ​

Read More
សន្តិសុខ​សង្គម

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសម្នាក់​ស្លាប់​គួរ​ឲ្យ​សង្វេករួចបើកគេចបាត់

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក​បើិកបុកពេញទំហឹង ស្លាប់យ៉ាងអាណោច​អធម៌​ ៖​ គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាល​ពីវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត​ចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ សពជនរងគ្រោះមានឈ្មោះ​ សៀង ដារិទ្ធ ភេទប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ស្លាកលេខ ភ្នំពេញ

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសម្នាក់រថយន្តកុងទីន័រកិនបែក​ក្បាលស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ រន្ធត់ណាស់ បុរសម្នាក់ត្រូវរថយន្តកុងទីន័រ​ កិនបែកក្បាលស្លាប់ភ្លាមៗគួរឲ្យសង្វេក​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត​ ចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩នៅ​ តាមបណ្ដោយផ្លូវលេខ២៧១កែងនិងផ្លូវ​៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ សិទ្ធ អាយុ​ ជាង​២០ឆ្នាំស្នាក់នៅភូមិព្រែកទា​ សង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

Read More
សន្តិសុខ​សង្គម

ឆេះឃ្លាំងសិប្បកម្មធ្វើពួកនិងអគារស្នាក់នៅ​របស់បុគ្គលិកនៅខណ្ឌមានជ័យជិត២០ម៉ោង​ហើយនៅមិនទាន់រលត់នៅឡើយទេ

ភ្នំពេញ៖​ ឃ្លាំងសិប្បកម្មធ្វើពួក​ និងអគារស្នាក់​នៅរបស់បុគ្គលិក​ ធំៗចំនួនទៀត​ ក៏ត្រូវបាន​អគ្គីភ័យឆាបឆេះអស់ទាំងស្រុងបំផ្លាញសម្ភារៈ​ និងទ្រព្យសម្បត្តិ​ គិតជាលុយរាប់សិប​មុឺនដុល្លារ​ បើទោះបីជាកម្លាំងអន្តរាគមន៍​ បង្កា​និងពន្លត់អគ្គីភ័យ​ ចេញរថយន្ត​ បាញ់ទឹករាប់សិបគ្រឿងខំប្រឹងបាញ់យ៉ាងណាក៏នៅតែ​ទប់​មិនឈ្នះដែរ​ ៖​ ហេតុការណ៍អគ្គីភ័យនេះបានកើត​ឡើង​កាលពីវេលាម៉ោង០១និង​៣០​នាទី​រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩​នៅ​ចំណុច​ ភូមិ​ចំរើផល​១​ សង្កាត់​បឹងទំពុន១​ ខណ្ឌមានជ័យ​ រហូតមកដល់ម៉ោង០៧និង០០​នាទីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩​នេះភ្លើង​នៅតែបន្តឆេះនៅឡើយ​ ។

Read More
សន្តិសុខ​សង្គម

ចោរដាច់យ៉ៃលួចម៉ូតូកញ្ចាស់អ្នកឆ្លុះត្រី​យក​មកដើរលក់ត្រូវកម្លាំងបញ្ជាការពារចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិទឹកថ្លា

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងបញ្ជា​ សង្កាត់ទឹកថ្លា​ ឃាត់ខ្លូន​ បន្ទាប់ពីធ្វើសកម្ម​ភាពលួចម៉ូតូសង់កូរ៉កញ្ចាស់មួយគ្រឿងពីអ្នកឆ្លុះត្រីបានសម្រេច​ រួចជិះដើរលក់ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង​១​និង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៣​ខែ​សីហាឆ្នាំ២០១៩​នៅចំណុចគល់ស្ពានអាកាស​៧មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ចន្ថារ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិនប្រាកដ ស្នាក់​ភូមិសំបុកចាប សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។ តាមការសារភាពរបស់ជនសង្ស័យបានឲ្យ​ដឹង​ថា​ មុនកើតរូបគេបានជិះកង់មួុយគ្រឿងចេញពីកន្លែងស្នាក់នៅ បំណងទៅម្តុំដីវាល​មួយកន្លែងក្បែរបូរីឈូកវ៉ា

Read More
សន្តិសុខ​សង្គម

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើលោកស្រីចេវសុវឌ្ឍនាទៅពេលក្រោយ

(ភ្នំពេញ)៖មិនដូចអ្វីដែលបានគ្រោងទុកឡើយព្រោះនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៩នេះលោកហមម៉េងសែប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញពុំទាន់អាចប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើលោកស្រីចេវសុវឌ្ឍនាដែលគេដឹងថាជាសង្សារលោកឡាយវណ្ណៈអតីតអភិបាលខេត្តតាកែវនៅឡើយទេ។ លោកហមម៉េងសែបានប្រកាសជូនសវនាការនាព្រឹកនេះថាដោយសារសំណុំរឿងនេះមានភាពស្មុគស្មាញពេកគម្បីក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យនិងពិចារណាឲ្យបានម៉ត់ចត់មុនពេលប្រកាសសាលក្រម។ ទោះជាយ៉ាងណាលោកហមម៉េងសែនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការប្រកាសសាលក្រមសំណុំរឿងឃាតកម្មមួយនេះនៅលឡើយទេ។ សូមជម្រាបជូនថាតុលាការបានចោទប្រកាន់លើជនជាប់ចោទឈ្មោះឡាយវណ្ណៈភេទប្រុសអាយុ៤៥ឆ្នាំអតីតអភិបាលខេត្តតាកែវនិងឈ្មោះឡាយណារិទ្ធភេទប្រុសអាយុ៤៦ឆ្នាំអតីតស្នងការរងនគរបាលខេត្តតាកែវនិងជាបងប្រុសរបស់លោកឡាយវណ្ណៈពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨យោងតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនជាប់ចោទឈ្មោះម៉េនសាម៉ៃភេទប្រុសអាយុ៣៦ឆ្នាំជាតៃកុងឡានរបស់លោកឡាយវណ្ណ: និងឈ្មោះជឹមវុធហៅថូតភេទប្រុសអាយុ៤១ឆ្នាំជាអ្នកបម្រើនៅផ្ទះរបស់លោកស្រីចែវសុវឌ្ឍនាពីបទលាក់បំបាំងតម្រុងប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨យោងតាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការនាពេលកន្លងមកក្រុមជនជាប់ចោទសុទ្ធតែបដិសេធថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ដោយពួកគេបានត្រឹមសារភាពថាបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅបោះចោលក្នុងបឹងតាម៉ុកដើម្បីបំបិទភស្តុតាងប្រាកដមែន។ រីឯសាក្សី, មន្ត្រីកោសល្យវិច័យនៅខេត្តតាកែវនិងឪពុកបង្កើតរបស់ជនរងគ្រោះសុទ្ធតែអះអាងនិងជឿជាក់ថាជនរងគ្រោះឈ្មោះចេវសុវឌ្ឍនាពិតជាចងកសម្លាប់ខ្លួនមិនមែនជារឿងឃាតកម្មនោះទេ។ ប៉ុន្តែមន្ត្រីជំនាញកោសល្យវិច័យក្រសួងមហាផ្ទៃបានសន្និដ្ឋានថាករណីជនរងគ្រោះចេវសុវឌ្ឍនាអាចជារឿងឃាតកម្មដែលបង្កឡើងដោយក្រុមជនជាប់ចោទទាំង៤នាក់ខាងលើ។ គួររំលឹកថាជនរងគ្រោះឈ្មោះចេវសុវឌ្ឍនាហៅស្រីពៅត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាងនៅក្នុងផ្ទះជួលដ៏ធំមួយដែលលោកឡាយវណ្ណៈជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរសង្កាត់រការក្នុងក្រុងដូនកែវខេត្តតាកែវកាលពីល្ងាចថ្ងៃទី២៦ខែមករាឆ្នាំ២០១៨កន្លងទៅ។ ភ្លាមៗករណីឃាតកម្មនេះត្រូវសមត្ថកិច្ចសន្និដ្ឋានថាជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហាប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីខាងលើមិនមែនជារឿងអត្តឃាតឡើយពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនដល់ផ្លូវកោងមិនប្រយត្ន័ជ្រុលទៅបុកឃឿនចញ្ចើមផ្លូវបោកនិងបង្គោលភ្លើងស្លាប់គួរឲ្យសង្វេក

ភ្នំពេញ ៖ គួរឲ្យរន្ធត់ណាស់បុរសម្នាក់ជិះម៉ូតូ​PCX​ ក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោង​មិនប្រយត្ន័ក៏ជ្រុលទៅបុកឃឿន​ចញ្ចើម​ផ្លូវ​បោកនិងបង្គោលភ្លើងស្លាប់​ ៖​ គ្រោះថ្នាក់នេះ​កើតឡើងកាលពីវេលាម៉ោង០៤និង១០នាទី​ទាប​ភ្លឺ ថ្ងៃទី២២ខែសីហាឆ្នាំ២០១៩ នៅមុខ​វិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ​២៧១​ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ -សពជនរងគ្រោះ មានឈ្មោះ មាស រដ្ឋា ភេទប្រុស

Read More