Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងបើករថយន្តបុករបាំងថ្មរួចគេច​ខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅ​បុករបាំងថ្មចែកផ្លូវគងជាប់ទៅមុខលែងរួច
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១០និង៤០ នាទីយប់ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​ម៉ៅសេទុង កែងនិងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរស​ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានបើក​រថយន្ត ព្រូស​ ពណ៌ស មួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ2AL-4935​ ធ្វើដំណើរតាម​បណ្ដោយផ្លូវម៉ៅសេទុង​ ទិសដៅពីកើតទៅ​លិច​ ខណៈមកដល់ចំណុចកើតហេតុស្រាប់​តែ​រេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង​ បណ្តាលឲ្យបាក់អស់ចំនួន១កង់ រថយន្ត​ គងលើរបាំងថ្ម​ជាប់ទៅមុខ លែងរួច​ ភ្លាមៗអ្នកបើកបរនិងអ្នករួមដំណើរ​បានចុះគេចខ្លួនបាត់ស្រមោល​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរពណ៌ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕