Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិចាក់អង្រែ​លើឃាត់ខ្លួនដកហូតថ្នាំញៀន០៩កញ្ចប់តូច​ធំ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ដកហូតថ្នាំញៀន​ចំនួន៩កញ្ចប់តូចធំ​ ៖​ ការឃាត់ខ្លួននេះបានធ្វើ​ឡើងកាលពីវេលាម៉ោង០៨និង០០នាទីយប់​ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩​ នៅចំណុច​សំណង់​ មិនរាបរយផ្លូវ​៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមាន​ ជ័យ រាជធានី​ភ្នំពេញ ។

លោក​ អ៊ុំ​ រតនា​ នាយប៉ុស្តិ៍​ នគរបាល​ ចាក់​អង្រែលើ​ បានឲ្យដឹងថា​ ជនសង្ស័យមាន​ឈ្មោះ មាន​ សុភាវុធ​ ភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិត​ប្រាកដ ។
​ លោក​ នាយប៉ុស្តិ៍​ បានបន្តថា​ មុនឈានដល់​ការ​ឃាត់ខ្លួនជនសង្ស័យ​ គឺ​ កម្លាំងនគរបាល​ប៉ុស្តិ៍​ ចាក់អង្រែលើ​ ​បានធ្វើការ​ ល្បាត​ពួនស្ទាក់​​នៅក្នុងមូលដ្ឋាន​ខណៈមកដល់ចំណុចកើតហេតុខាងលើ​បាន​ប្រទះឃើញ​ ជន​សង្ស័យ​ ក៏ហៅ​ សួរនាំនិងឆែកឆេ​ រកឃើញ​ថ្នាំញៀន៨កញ្ចប់តូចនិង១កញ្ចប់ធំល្មម​ បន្ទាប់​ក៏បាននាំខ្លួនមកប៉ុស្តិ៍នគរបាលធ្វើការសួរនាំ​។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាងត្រូវបាន​នគរបាល​ សាកសួរនិងកសាងសំ​ណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌមានជ័យ​ ចាត់ការបន្តតាមនិតិវិធី​ ៕