រថយន្ត របស់បុក្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្លងចរន្តប្រពន្ធ័ភ្លើងឆេះផ្អើលភ្ញៀវនិងសមត្ថកិច្ច
ភ្នំពេញ៖ រថយន្ត របស់បុក្គលិកបម្រើការងារក្នុងព្រលានយន្តហោះពោធិចិនតុង ឆ្លងចរន្តភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងអន្តរជាតិ រួមទាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅក្នុងប្រលានយន្តហោះបានឲ្យដឹងថា មុនកើតហេតុ គាត់ឃើញបុរសម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងព្រលានយន្តហោះបានបើករថយន្តឡិចសុីស LX470មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-1902
Read More