Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលបង្ក្រាបទីតាំងម៉ាស្សា​ ​បម្រើសេវាផ្លូវភេទ២កន្លែងជាប់គ្នាឃាត់ខ្លួនថៅកែ២នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានជួញដូរ​មនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង​នគរបាលខណ្ឌមានជ័យ​ បានចុះបង្ក្រាប​ ទីតាំងម៉ាស្សា​ កោសជប់​ យីហោ «ម៉ាស្សា & កោសជប់ 72 និង ម៉ាស្សាកោសជប់៩៩៩ »ចំនួន២ទីតាំងជាប់គ្នា ដែល​លួចបង្កប់​ បម្រើសេវាផ្លូវភេទដោយឃាត់ខ្លួនថៅកែវស្រីជាជនជាតិវៀមណាម ២នាក់ និងជួយរដោះក្មេងស្រីរងគ្រោះ៥នាក់ ។

ប្រតិបត្ដិការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ៥៨២ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិ​ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ​មា​នជ័យ ដោយមានការសម្រប សម្រួលពី​លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ប្រតិបត្តការណ៍នេះកម្លាំងជំនាញ​ ឃាត់ខ្លួនស្ដ្រី​ ជាថៅកែ​ ហាង ជនជាតិវៀតណាម២នាក់ ៖​ ទី១ឈ្មោះ ចាន់ ធីរ៉េ ភេទស្រី​ អាយុ៤៦ឆ្នាំជនជាតិវៀតណាម មុខរបរ ថៅកែហាង យីហោ « ៩៩៩» ស្នាក់​នៅកន្លែងឃាត់ខ្លួន / ទីឈ្មោះ វៀង ជីហាយ ភេទស្រី​ អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខ​របរ ថៅកែហាង​ យីហោ«ម៉ាស្សា & កោសជប់ 72» ស្នាក់នៅកន្លែងឃាត់ខ្លួន ។ ចំពោះសម្ភារៈដកហូតរួមមាន ស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួនធំ និង សៀវ​ភៅកត់ត្រាភ្ញៀចេញចូលចំនួន២ ក្បាល ។

ក្រោយប្រតិបត្ដិការកម្លាំងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននាំខ្លួួន​ស្ត្រី​ ជាថៅកែហាង២ នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ទៀតយកទៅកាន់ការិយាល័យ​នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីសួរនាំបន្ថែមនិងកសាងសំណុំ​រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញចាត់ការបន្ដតាមនីតិវិធច្បាប់ ៕

ចែករំលែកអត្ថបទ