រន្ធត់ណាស់! បុរសម្នាក់ត្រូវរថយន្តកុងទីន័របុករួចកិនស្លាប់យ៉ាងអាណោចអធម៌និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ រថយន្តកុងទីន័របើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូ១គ្រឿង រួចក៏កិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ហើយរថយន្តបើកគេចបាត់ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ ២០១៩នៅចំណុចស្ពានដែកចំការដូងតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។ សពជនរងគ្រោះ រួមទាំងអ្នករងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1D-2312 ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
Read More