Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកប្រេងបុករួចកិនស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​គួរឲ្យអាណោចអធម៌​ និងម្នាក់​ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្គ្នាត្រូវរថយន្តដឹកប្រេងបុកចំពីមុខ និងកិនពីលើពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើង កាលពីវេលាម៉ោង៦និង​៤០​នាទីយប់ថ្ងៃទី​៣១ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ៤ ក្បែបុរីពិភពថ្មី ភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្ន
ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចំការថ្បែង​ ​សង្កាត់សំរោង​ក្រោម​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត​ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកម្នាក់ទៀតមិន​បានទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវ​រថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ​ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរង​គ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៍ខៀវ ស្លាកលេខ​ កំពង់ឆ្នាំង1F-9538 ជិះឌុបគ្នា​ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត​ក្នុងល្បឿនល្មម​ ខណៈមក​ដល់​ចំណុច​កើត​ ហេតុខាងលើក៍មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ក្បាលពណ៌ស លាយខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D-7332 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវជាតិលេខ៤ទិស​ ដៅពីកើតទៅលិច បញ្រ្ចាស់គ្នា មិនប្រយត្ន័​ លុះដល់ចំណុចកើតហេតុរថយន្តក៏រេចង្កូតជ្រុលទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតយុវជនម្នាក់​ដែលអង្គុយក្រោយចូលក្រោមកង់ រថយន្តខាងមុខកិនស្លាប់​ភ្លាមៗយ៉ាងអាណោចអធម៌​ ។ ចំណែកម្នាក់ទៀតជាអ្នកបើកម៉ូតូខ្ទាត​ចេញ​ ក្រៅរងរបួសធ្ងន់ ភ្លាមៗត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗ​ អ្នកបើក​បររថយន្តព្យាមយាមបើកគេច​ តែត្រូវប្រជាពលរដ្ឋឃើញហេតុការដេញតាមចាប់បាន​ប្រគល់អោយសមត្ថកិច្ច​ យកទៅសួរនាំ​ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីកសាងសំណុំ​រឿងចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ឲ្យសាច់ញាតិយកទៅស្រុកធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ